Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់នៅរសៀលថ្ងៃទី២៣ ខែសីហា

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគមជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

សូមជម្រាបថា កំលុងរាតត្បាតជំងឺកូវីដ១៩ នៅលើសកលលោកនេះ ចិនបានផ្តល់អំណោយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងទទួលរាល់ការបញ្ជាទិញរបស់កម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ វ៉ាក់សាំងស៊ីណូហ្វាម ៧លាន២សែនដូស ក្នុងនោះចំនួន ៤លាន ដូសរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ, វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១៤,៥ លានដូស ក្នុងនោះ ១០លានដូស ការបញ្ជាដោយរាជរដ្ឋាភិបាលកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×