Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអើយស្លាប់ ៤នាក់!! រថយន្តម៉ាស្តា បើកក្រឡាប់ដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក

spot_img

បន្ទាយមានជ័យ ៖ ព័ត៌មានបឋម ព្រះអើយ ស្លាប់ ៤នាក់!! មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ក្រឡាប់រថយន្តនៅចំណុច ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លាប់មនុស្សទាំង ៤នាក់!!។ រថយន្ត masda ពណ៌សពាក់ផ្លាកលេខ កម្ពុជា MR.SELLA។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​០៤​នាក់​ ១-​ឈ្មោះ​ គឹ​ម​ ហេង​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ,២-​គង់​ សុ​វ​ណ្ណា​ ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ ,៣-​ឈ្មោះ​ ហេង​ រតនា​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ ,៤-​ឈ្មោះ​គឹ​ម​ ធា​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ជន​រង​គ្រោះ​ទាំង​០៤​នាក់​ នៅ​ភូមិ​យាង​ថ្មី​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូវបំបែក​ បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ ចូល​ក្នុង​ទឹក​ប្រឡាយ​ផ្ងារជើង​ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​សរុប​ចំនួន​០៤​នាក់​ ។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ និង​ប្រជាពលរដ្ឋ​ជួយ​ស្រង់​យក​មក​ដាក់​លើគោក​ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img