Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដកដង្ហើមចង្រិត ខណៈជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តមួយគ្រឿង ចំពីមុខ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត បើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យគៀបជាប់ម៉ូតូ និងអ្នកបើកបរម៉ូតូ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-0223 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងផ្លូវស្របពេលមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FT-2993 ជិះដោយបុរសម្នាក់រួមដំណើរ ជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរបញ្ជ្រាសទិសគ្នា បើកលឿនជ្រុលទៅបុកជាមួយរថយន្ត ចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូគៀបជាប់រថយន្ត រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកជិះម៉ូតូរបួសបែកមុខមាត់។

ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ធ្វើការគូសវាស់ បាញ់ថ្នាំយករថយន្តនិងម៉ូតូ ដាក់អែបខាងទុកពេលឱ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖សួង សាម

×