Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាស្តីពី “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)”

spot_img

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន Google និង YouTube បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube (Be Professional YouTubers)” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacques Sahel ប្រធានផ្នែកព័ត៌មាន និងគោលនយោបាយមាតិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញ របស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេស ដែលមានអ្នកចូលរួមប្រមាណ ២១០០នាក់ តាមរយៈ Google meet និងទស្សនាដោយផ្ទាល់នៅលើ YouTube Channel របស់ក្រសួង ផងដែរ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។

ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអញ្ជេីញថ្នាក់ដឹកនាំ Google និងអ្នកមានបទពិសោធជាតិ និងអន្តរជាតិ មកធ្វេីចែករំលែកក្នុងសិក្ខាសាលានេះគឺដេីម្បីជំរុញ និងលេីកទឹកចិត្ត ឱ្យមានការផលិតមាតិកាវីដេអូ កាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយ ដល់ការផលិតមាតិកាវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អ្នកផលិតមាតិកាឌីជីថល នៅកម្ពុជាឱ្យយល់ដឹងអំពី គោលការណ៍របស់ YouTube ដើម្បីផលិតវីដេអូ ដែលស្របតាមស្ដង់ដារដែល YouTube កំណត់ ដើម្បីកម្ពុជាមានឱកាស និងសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលបានចំណូល (Monetization) តាមរយ:កម្មវិធីភាពជាដៃគូរបស់យូធូប (YouTube Partnership) នាពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×