Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ចន្ទ ទី​២៣ ខែសីហា ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

រហ័សសម្រាប់អ្នកខ្ជិល
ស្វែង​យល់​បន្ថែម
​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​នោះទេ ដូច​គប្បី​មានការ​ប្រយ័ត្នប្រយែង ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។ លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​យកចិត្តទុកដាក់​សុវត្ថិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៤៩ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ឆាប់រហ័ស ដូចនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ឆ្កឹះឆ្កៀល​បន្តិច ពីព្រោះ​លោកអ្នក​ងាយ​ទទួលរង​គ្រោះ​គេ​ណាស់ដែរ ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​បើ​យក​ខន្តី​ដាក់​ក្នុង​ខ្លួន​ទើប​ប្រពៃ​បំផុត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ត្បិតត្បៀត​បន្តិច​កុំ​ចាយវាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វិច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​យកចិត្តទុកដាក់ ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​។ ការងារ​លោកអ្នក​ក៏​ជួប​ការលំបាក​ច្រើន​សមត្ថភាព​ខ្សោយ អារម្មណ៍​មិន​នឹងនរ ហេតុនេះ​កាន់តែ​ជះឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ចំណែក​បញ្ហា​លុយកាក់​វិញ​អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អ​អ្នកនឹង​មានឱកាស​ច្រើន​ដើម្បី​រកប្រាក់​ទោះបី​ចំណូល​មិន​ខ្ពស់ តែ​អាច​ចាត់ទុកថា​ល្អឥតខ្ចោះ​ក្នុង​គ្រា​លំបាក​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មកវិញ​ផង​។ ចំណែក​មនោសញ្ចេតនា​វិញ​នោះ​អ្នក​បាន​រៀបការ​ឬ​កំពុង​ស្រឡាញ់គ្នា​គឺមាន​សេចក្តីសុខ​បំផុត​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៨៩ ដើម្បី​យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់ លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ ក្រៅពី​នេះដែរ​លោកអ្នក​គ​ប្បី​មាន​គម្រោង​ផែនការ​ល្អៗ​ពីព្រោះ​ឆ្លង​ចូលដល់​ខែក្រោយ​និង​មានការ​ផ្លាស់ប្តូរ​គាប់ប្រសើរ​ជាង​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​រក​ផល​កម្រៃ​ត្រឡប់មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង ចំពោះ​ការពឹង​ពាក់​អ្នកដទៃ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​មាន​ភាពជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧​យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ឃើញថា​មិនកើត​ជា​ផល​ល្អ​ប៉ុន្មាន​ទេ​គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ​មាន​ខ្ពស់​ផង​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​មួយចំនួន​ផងដែរ​។ រីឯ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ផងដែរ​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​ពណ៌​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ ៩៧​។​
-​សូម​ខ​មិន​លេខ ១៩៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង ឬ​ចរចា​អ្វីមួយ​ពីព្រោះ​ផល​សម្រេច​ក៏មាន​ខ្ពស់​ណាស់ដែរ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើកហាង​ថ្មី ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ប៉ុន្មាន​ទេ​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩​និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅក្នុង​ថ្ងៃ​ប្រយ័ត្នប្រយែង​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាំ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ផ្តល់​ភាពលំបាក​ដល់​ខ្លួនឯង​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រឡងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ខ្ពស់​ដដែល​ទេ ម្ល៉ោះហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង​ទទួលជោគជ័យ​ជានិច្ច ការរស់នៅ​ជួប​ភាពស្រស់​ស្រាយ​និង​មានការ​ជួប​សេចក្តី​សុខដុម​ល្អ​ណាស់​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៩១​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រៀតចូល​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​អោយបាន​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​មក​ខ្ចី​អ្នកដទៃ​នាំ​តែ​គេ​ប្រមាថ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​ពាសកាល​ប្រយ័ត្ន​ជួប​រឿង​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ថែម​ទៀតផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​អោយ​ប្រយ័ត្ន​បញ្ហា​ចរាចរណ៍​បន្តិច ពីព្រោះ​ងាយ​ជួប​បញ្ហា​ប៉ះទង្គិច​ណាស់​ផង​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​កុំ​យក​កំហឹង​ទល់​កំហល់​ដាក់គ្នា​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់ ហើយ​មក​ដេក​ស្តាយក្រោយ​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៩៩ និង​លេខ ៧៧​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើអោយមាន​ការប្រែប្រួល​ទាំង​ការងារ​និង​អារម្មណ៍​ផង លោកអ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដោយ​ប្រការ​ណាមួយ​។ បើ​លោក​អ្នកជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ដួង​រាសី​ពុំសូវល្អ​ទេ ដូចនេះ​លោកអ្នក​ពុំគប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផល​ចំណូល​មិន​ឆ្លើយតប​មកវិញ​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀតផង​។ សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈានដល់​ក្លោងទ្វា​អាពាហ៍ពិពាហ៍​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​បៃតង​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៨​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​ធ្វើអោយមាន​អារម្មណ៍​តប់ប្រមល់​ការ​ងារ​រាំងស្ទះ​ញឹកញាប់​ទៀតផង សម្រាប់​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​ពី​ម៉ោង ១១​ទៅដល់​ម៉ោង ១២​និង​៥៩​នាទី​ព្រឹក គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចំណាយ​ច្រើន ធ្វើអោយមាន​ការទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ខ្លះ​ទើប​អាច​ជោគជ័យ​ទៅរួច​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​ពោះ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕​

spot_img
×