Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់តូចចិត្តរឿងគ្រួសារ ដេញចេញពីផ្ទះ បានសម្រេចចិត្ត មកលោតសម្លាប់ខ្លួន លើស្ពានច្បារអំពៅ

ភ្នំពេញ ÷ នារីម្នាក់ខឹងរឿងគ្រួសារ ស្តីបន្ទោសឲ្យរួចដេញឲ្យចេញពីផ្ទះ ក៏សម្រេចចិត្តជិះម៉ូតូមកលោតទឹក លើស្ពានច្បារអំពៅសម្លាប់ខ្លួន តែសំណាងល្អបានពលរដ្ឋ ជិះឆ្លងកាត់ជួយឃាត់ទាន់ពេល។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពានច្បារអំពៅ ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នារីរងគ្រោះខាងលើមានឈ្មោះភីសា រ៉ា ភេទស្រី អាយុ២៥ឆ្នាំ មានប្តីនិងកូន១ រស់នៅខេត្តព្រៃវែង។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញនារីរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ តាកែវ 1L- 7457 ជិះតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ លើស្ពានច្បារអំពៅ នារីរូបនោះក៏បានទុកម៉ូតូចោលរត់ឡើង លើបង្កាន់ដៃស្ពានរៀបលោតចុះទៅក្រោម ស្របពេលដែលបុរសម្នាក់ជិះម៉ូតូ​ពីក្រោយឃើញសភាពដូចនេះ ក៏បានទុកម៉ូតូចោលរត់ទៅចាប់ ទម្លាក់នារីរូបនោះ ចុះមកខាងក្រោមវិញ បន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីសមត្ថកិច្ចចុះដល់ រួចបានធ្វើការសួរនាំ និងទំនាក់ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលយកនារីខាងលើទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖សា មេត

×