Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត lexus RX300 បើកលឿនពេក ជ្រុលទៅបុករថយន្តព្រូស កំពុងរង់ចាំស្តុបពីក្រោយពេញទំហឹង ខ្ទេចមួយកំណាត់ខាងក្រោយ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តlexus RX300 ពណ៌ខ្មៅមួយគ្រឿង ក្នុងល្បឿនលឿនដល់ស្តុបមិនប្រយ័ត្ន ជាន់ហ្គែជ្រុលទៅបុករថយន្តម៉ាកព្រូស កំពុងរង់ចាំស្តុបពីក្រោយ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តបង្ក នៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយជាមួយនឹងម្ចាស់រថយន្តរងគ្រោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 2AY -2793 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំស្តុបខៀវ ស្រាប់តែភ្លាមៗនោះដែរ គេឃើញមានរថយន្តlexus RX300 ពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 2L- 7705 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ស្របទិសគ្នាពីក្រោយ បានជាន់ហ្គែជ្រុលទៅបុករថយន្តម៉ាកព្រូស ពេញទំហឹងបណ្តាលឲ្យវិលមួយជុំ រងការខូចខាតមួយកំណាត់ខាងក្រោយ ស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្ករងការខូចខាត បែកពោងសុវត្ថិភាព និងកាងខាងមុខយ៉ាងដំណំ បន្ទាប់មកក៏បានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ ចុះទៅដល់រួចឱ្យភាគីទាំងពីរ ចរចាគ្នាអស់រយៈពេលជាច្រើនម៉ោង ដោយភាគីជាម្ចាស់រថយន្តបង្ក ព្រមសងជាសំណងទៅលើរថយន្តម៉ាកព្រូស ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត

×