Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យខេត្តសៀមរាប នឹងក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

ខេត្តសៀមរាប ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ សីហានេះបានថ្លែងថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមការថយចុះ នៃការឆ្លងជំងឺកូវីដ-១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងគ្របដណ្តប់ជិតគ្រប់ផែនការទៅហើយក្តី ក៏ការរៀបចំឲ្យមានមន្ទីរព្យាបាលកូវីដ-១៩ ថ្មីបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជម្ងឺកំរឹតធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប គឺជាយុទ្ធសាស្រ្តប្រៀបឈ្នះ ត្រៀមបង្ការរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។

មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កម្រិតធ្ងន់ នេះមាន ចំនួន ៤០០គ្រែ កំពុងដំណើរការរៀបចំជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារ:វេជ្ជសាស្រ្ត ដែលត្រូវបំពាក់ ក៏បានដឹកជញ្ជូនមកដល់មន្ទីរព្យាបាលហើយ ។

មន្ទីរព្យាបាលជម្ងឺកូវីដ-១៩ កម្រិតធ្ងន់ នេះគឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់សម្រាប់ថ្នាក់តំបន់ ក្នុងនោះអ្នកជម្ងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាល រួមមានខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×