Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទទួលផ្ទាល់ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ១០ម៉ឺនដូស រសៀលនេះ

spot_img

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ចំនួន ១០ម៉ឺនដូស ក្នុងទិសដៅផ្តល់ជូនកាកបាទក្រហមកម្ពុជា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ តាមការគ្រោងទុក។

ការផ្ដល់ជូន វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ពីសមាគមជាតិកាកបាទក្រហមចិន ចំនួន ១០ម៉ឺនដូសនេះ គឺដើម្បីជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់សុខភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនត្រឹមតែយាយីក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺឆ្លងរាលដាលនៅទូទាំងពិភពលោក បានកើនដល់ជាង ២១២លាននាក់, ក្នុងនោះ អ្នកស្លាប់ជាង ៤លាននាក់ ដែលជាហានិភ័យដ៏គួរឲ្យព្រួយបារម្ភបំផុត។

ពិធីប្រគល់ និងទទួលអំណោយ វ៉ាក់សាំង ស៊ីណូហ្វាម នេះ នឹងប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×