ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានប្រគល់មីជូនដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សរុបចំនួន ១៣.០០០កេស ដែលពិធីនេះធ្វើឡើង នៅរោងចក្រម្សៅមី ម៉ែន សារុន ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញុ។

អាហារសម្រន់ មី នេះ ជាការឧបត្ថម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរុបចំនួន ១៣.០០០កេស ក្នុងនោះ បានបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨,០០០កេស , និងកងនគរបាលជាតិ ចំនួន ៥,០០០កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ទុកគ្រាន់ទទួលទានសម្រន់ពីការហេវហត់។
ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន ២០ម៉ឺនមាស់, ផ្លែមៀនចំនួន ១០តោន និងក្រុមហ៊ុនឧកញ៉ា ម៉ែន សារុន ឧបត្ថម្ភថវិកា ចំនួន ២ម៉ឺនដុល្លារ សម្រាប់ដោះស្រាយការលំបាកនៅជួរមុខ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










