Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ ២ខេត្ត ដើម្បីពង្រឹងគុណភាព

សៀមរាប ៖ ក្នុងបេសកកម្មដ៏ធំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមមន្រ្តីជំនាញជាច្រើននាក់ទៀតអមដំណើរ នៅព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើល កន្លែងដាក់ឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ នៅទីតាំង អង្គរ កូអ៉ិច ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កន្លែងព្យាបាលអ្នកជំងឺកម្រិតធ្ងន់ថ្នាក់តំបន់នេះ អាចផ្ទុកអ្នកជំងឺប្រមាណ ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអុកស៉ីសែន, ហើយបន្ទាប់មកទៀត លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តទៅពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពង្រឹងគុណភាពការងារក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ស្របពេលជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានដឹកនាំក្រុមមន្ត្រីអញ្ជើញ ចុះពិនិត្យមើលមន្ទីរពិសោធន៍តេស្តរកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីបង្កើនបរិមាណការងារ គុណភាព និងប្រសិទ្ធភាព ក្នុងការធ្វើតេស្តជូនប្រជាពលរដ្ឋកាន់តែច្រើន និងមានភាពលឿនរហ័ស, ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី នៅតែជំរុញឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពាក់ម៉ាស់ រក្សាគម្លាត មិនចេញទៅណាផ្ដេសផ្ដាស ជាពិសេស ការជួបជុំមនុស្សក្នុងពិធីផ្សេងៗ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×