Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផល ភក្ត្រាសង្ឃឹមបទ «អាសូរអ្នកក្រ» ទទូលការគាំទ្រ

spot_img

ភ្នំពេញ ៖ តារាជើងថ្មី លោក ផល ភក្ត្រា ដែលបានពុះពារជាមួយ អាជីពចម្រៀង ឃើញថា ផលិតបានបទចម្រៀងមួយបទ បែបមនោសញ្ចេតនាយ៉ាងទាក់ទាញ។ នោះជាចម្រៀងអណ្តែតអណ្តូងលួងអារម្មណ៍អ្នកស្តាប់ មានការចូលចិត្ត។ មូលហេតុនេះហើយទើបតារា ចម្រៀងរូបនេះ គិតថា ស្នាដៃចម្រៀងដែលខ្លួន បានលើកមកច្រៀង និងសម្តែងបានលេចធ្លោ។

បទចម្រៀង «អាសូរអ្នកក្រ» ដែលបានបង្ហោះលើបណ្តាញសង្គមឃើញថា មានអត្ថន័យ ជ្រាលជ្រៅក្រោមការនិពន្ធដោយ យកចិត្តទុកដាក់ពីសំណាក់ អ្នកសរសេរ។ ម្យ៉ាងព្រោះយល់ថា ចម្រៀងដែលខំផ្ចិតផ្ចង់កាលបើបានចេញផ្សាយទៅ ទទួលការគាំទ្រ នោះមិត្តអ្នកស្តាប់ និងមានការកត់ចំណាំ ហើយចាំតាមដាន។ ដូចនេះហើយទើបលោក ភក្ត្រា ដែលបានច្រៀង និតសម្តែងចម្រៀងមួយនេះ មានក្តីរំពឹងថា សំឡេងអ្នកគាំទ្រពិតជា មានការកើនឡើងជាក់ជាមិនខានហើយ ក៏ជាកម្លាំងចិត្តនៅក្នុងការតស៊ូ និងវិថីសិល្បៈបន្តទៀត។

លោកផល ភក្ត្រា លើកឡើងថា ចម្រៀងដែលលោកបានច្រៀង នេះលោកនិពន្ធដោយលោក សូរ រះបូរី និពន្ធបទភ្លេងដោយ លោក ប៊ុនធឿន វិសាល។ លោកបន្តថា បើទោះជាការផលិតមាន ការលំបាកខ្លះ តែក្រុមការងារមិនបានបោះបង់ នៅតែឈ្មុលតស៊ូទៅមុខមិនឈប់ឡើយ។ យើងនៅមានចម្រៀងជាច្រើនបទទៀត សម្រាប់បង្ហាញទស្សនិកជន និងអរគុណចំពោះការគាំទ្រ។

លោកភក្ត្រា មួយរយៈចុងក្រោយនេះ ឃើញថា មានការឡើងកូដខ្លះៗ ដោយសារក្រៅពីមមាញឹកការច្រៀងថត ឃើញថា លោកបានត្រូវបណ្តាកម្មវិធីមួយចំនួនអញ្ជើញជា តារាកិត្តិយស សម្ភាសន៍ជុំវិញជីវិតសិល្បៈ ដែលបានប្រឡូក៕រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×