ប្រិយមិត្តមួយចំនួន ប្រាកដណាស់បានស្គាល់ហើយ តារាសម្តែងស្រីវ័យក្មេងដ៏ស្រស់ស្អាត គឺកញ្ញា ឈិន មុន្នីនាថ ហើយបច្ចុប្បន្ននេះ កំពុងផ្ទុះល្បីថាជាគូស្នេហ៍របស់នាយ ព្រែក ទៀតផង។
តែដោយឡែក ងាមកចាប់អារម្មណ៍ភាពកម្សាន្តរីករាយវិញម្តង គឺថ្មីៗនេះ (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១) កញ្ញា មុន្នីនាថ បានធ្វើឲ្យមហាជនផ្ទុះការកោតសរសើរជាខ្លាំង ខណៈរូបនាងបានបង្ហើរបទចម្រៀងមួយបទមានចំណងជើងថា «ច័ន្ទចាកមេឃ» យ៉ាងពិរោះ ដែលជាពិសេសនោះគឺច្រៀងជាមួយលោកឪពុករបស់នាងគឺលោក ឈិន កុសលដែលជាអតីតតារាចម្រៀងជើងចាស់មួយរូបផងដែរ។
ពិតណាស់ គ្រាន់តែស្តាប់មិនទាន់ចប់ផង ក៏មានហ្វេនៗជាច្រើន បានទម្លាយអារម្មណ៍ទាំងនេះថា៖ ពិរោះណាស់សម្លាញ់ បានកូនក្រមុំស្អាត់ខ្លាំងណាស់, អត់ដឹងថាកូនស្រីបងប្រុស ឈិន កុសល សោះ បាត់មុខយូរ ជាតារាចំរៀងប្រុស មានចរិតសុភាព ចូលចិត្តបងប្អូនគាត់ទាំងប្រុសស្រី កាយវិការមិនឆ្មើងឆ្មៃ តែងខ្លួនសមរម្យចូលចិត្តពួកគាត់, ប៉ាៗច្រៀងពីរោះណាស់អូន, ប៉ាៗ និងកូន ច្រៀង ពីរោះដូចៗគ្នា, មិនដែលដឹងថា ក្មួយស្រីជាកូនរបស់បងប្រុស ឈិន កុសល សោះ។ នៅមានពាក្យលើកសរសើរយ៉ាងច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង