Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសទុរយសម្នាក់ សុំប្រាក់ពីម្ដាយ ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ ក៏ដុតផ្ទះឆេះខ្ទេច

spot_img

ខេត្តកណ្តាល ៖ កូនប្រុសទុរយសម្នាក់ បានសុំប្រាក់ពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ ជនសង្ស័យ ខឹងម្ដាយក៏គំរាមថា ដុតផ្ទះចោល។ ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង១៥នាទី មានករណីអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅចំណុចភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ យន់ ផាត ភេទស្រី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ ឯជនបង្កឈ្មោះ សេន ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវជាកូនបង្កើត (រត់គេចខ្លួនបាត់) ។

សម្ភារៈខូចខាតរួមមាន: ផ្ទះមួយខ្នង ទំហំ ៦គុណ៨ម៉ែត្រ ប្រក់ក្បឿង ធ្វើពីឈើ ថ្មក្រោម សំយ៉ាបស័ង្កសីខាងមុខប្រវែង ៧.០៥ម៉ែត្រ សំយ៉ាបស័ង្កសីចំហៀងប្រវែង ២៥ម៉ែត្រ ខូចខាតទាំងស្រុង ទូទឹកកក ០១ គ្រឿង ម៉ាស៉ីនបោកខោអាវ ០១ គ្រឿង ម៉ាស៉ីនខ្យល់ ០១ គ្រឿង និងមុង កន្ទាល ភួយ ខោអាវមួយចំនួន មិនមានបង្កឲ្យរងរបួសដល់មនុស្សឡើយ ។

ប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកកណ្តាលស្ទឹង ចំនួន០១ គ្រឿង ។ រថយន្តពន្លត់អគ្គិភ័យ ព្រលានយន្តហោះចំនួន ០២គ្រឿង ។

ស្នងការដ្ឋាននគរបាលកណ្តាល បានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីកូនប្រុសបង្កើតជាអ្នកដុត។
តាមប្រភពព័ត៌មានពីម្ដាយ របស់ជនសង្ស័យ បានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានសុំប្រាក់ពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ ជនសង្ស័យខាងលើបានខឹងម្ដាយក៏គំរាមថា៖ និងដុតផ្ទះចោល លុះវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ ជនសង្ស័យឈ្មោះសេន ម៉ៅ នៅពេលម្តាយមិននៅផ្ទះ (ទៅធ្វើស្រែចំការ) ក៏បានទិញសាំងចំនួន ២លីត្រ មកចាក់ដុតផ្ទះរបស់ខ្លួនបណ្ដាល ឱ្យឆេះខូចខាតទាំងស្រុង ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ចំពោះជនសង្ស័យខាងលើសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×