ប្រិយមិត្តជាច្រើននៅក្នុងបណ្តាញសង្គម ជឿជាក់ថាបានស្គាល់រួចហើយ តារាចម្រៀងចម្រៀងស្រីរាងតូចច្រឡឹងតាមហាង ដែលប៉ុន្មានខែមុននេះ បានផ្ទុះល្បីយ៉ាងខ្លាំងតែម្តង តាមរយៈការបកស្រាយបទចម្រៀង «ស្រឡាញ់ប្រុសក្មេង» ដែលមានអ្នកទស្សនារហូត ៣២ លានដង ឯណោះ។
ពិតណាស់ ជាមួយទឹកដមសំឡេងដ៏ពិរោះរណ្តំចិត្ត និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង គឺបានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសកំលោះៗ មិនថាទាំងពោះម៉ាយមានទ្រព្យស្តុកស្តម ពិតជាចង់ដឹងពីសវតារបស់នាងជាខ្លាំង ថាតើនាងពិតជានៅលីវ ឬក៏មានស្វាមីរួចទៅហើយ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រីមានរូបសម្រស់ដ៏ស្រស់សោភារូបនេះ បានចេញមកបញ្ជាក់ប្រាប់មហាជនបានដឹងច្បាស់ថា រូបនាងមានស្វាមីរួចហើយ ដែលក៏ជាអ្នកចម្រៀងតាមដូចគ្នា និងថែមទាំងមានកូនទៀតផង។
នេះបើតាមគណនីហ្វេសប៊ុកតារាចម្រៀងស្រីរូបនេះ ដែលមានឈ្មោះថា យ៉ានុត បានរៀបរាប់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា «រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយ នាងខ្ញុំមិនមែនជាតារាទេ គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ និយាយទៅកាលពី ២ឆ្នាំមុន នាងខ្ញុំទទួល អាហ្វែរ ដែរ តែទើបឥឡូវនេះទេ ដែលនាងខ្ញុំអត់បានទទួល អាហ្វែរ ទេ មេការនៅហាង គាត់មាន កាមេរ៉ា ហើយគាត់មាន YouTube ហើយបទផ្សេងៗក៏គាត់ផុសដែរ តែផ្ទុះមួយបទហ្នឹង (លង់ស្នេហ៍ប្រុសក្មេង), រាល់ថ្ងៃហ្នឹង ទៅណា មកណា ក៏មានមុខមាត់ដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង