Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​៨​នាក់ បាន​សារភាព​ថា​មិនមែន​ជា​អំពើ​អត្តឃាត​ទេ គឺ​វា​ជា​អំពើ​ឃាតកម្ម ពាក់ព័ន្ធ​ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​ករណី​ស្ត្រី​ស្រស់​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ក្រុង​ដូន​កែវ ត្រូវបាន​មន្ដ្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បញ្ជាក់ថា នគរបាល​ទាំង​៨​នាក់​នោះ បាន​សារភាព​អស់​ហើយ​ថា​មិនមែន​ជា​អំពើ​អត្តឃាត​នោះ​ទេ គឺ​វា​ជា​អំពើ​ឃាតកម្ម​។​

​មន្ត្រីនគរបាល​ទាំង​៨​នាក់ ក្នុងនោះ​មាន​ទាំង​លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ​។​

​មន្ដ្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ថា ករណី​នេះ​ជន​ពាក់ព័ន្ធ​មួយចំនួន បាន​សារភាព​អស់ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​អ្នកណា​ជា​អ្នកបញ្ជា​។ សមត្ថកិច្ច​កំពុង​ជជីក​សួរ​នាំ​ដើម្បី​ឈាន​ទៅដល់​ការ​បំបែក​អំពើ​ឃាតកម្ម តើ​នរណា​ជា​មេខ្លោង​នៅ​ក្រោយខ្នង​អំពើ​ឃាតកម្ម ជា​អ្នក​ឲ្យ​សម្លាប់​ស្ដ្រី​រងគ្រោះ​។​

​សូមបញ្ជាក់​ថា អ្នកស្រី ចែវ សុ​វឌ្ឍនា ដែល​មាន​កូន​៣​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​ក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល​ដ៏​ធំ​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ ដែល​ករណី​នេះ​ក្រោយ​កើតហេតុ​ភ្លាមៗ ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា មាន​វិបត្តិ​ស្នេហា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×