Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស​រុស្ស៊ី​កោះអញ្ជើញ​ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​ដែល​បណ្តេញ​អ្នកការទូត​រុស្ស៊ី​

spot_img

នៅ​ថ្ងៃ​ទី ៣០ មីនា ក្រសួង​ការ​បរ​ទស​រុស្ស៊ី​បាន​កោះអញ្ជើញ​បណ្តា​ប្រទេស​ដែល​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី ដើម្បី​ប្រគល់​សារ​ប្រឆាំង និង​ធ្វើ​ការប្រកាស​ព័ត៌មាន​អំពី​វិធានការ​ទាំងឡាយ​ជា​ការឆ្លើយតប​ផ្នែក​ការទូត​របស់​រុស្ស៊ី ។​

​ភ្នាក់ងារ​សន្តិសុខ​កំពុង​យាម​នៅ​ក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក ប្រចាំ​ក្រុង Saint Petersburg

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​រុស្ស៊ី នៅ​ថ្ងៃ ៣០​មីនា បាន​លើក​ឡើង​ច្បាស់ៗ​ថា ក្រសួងការបរទេស​រុស្ស៊ី​បាន​កោះអញ្ជើញ​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​ដែល​មាន​ទង្វើ​មិន​ស្និទ្ធស្នាល​ជាមួយ​រុស្ស៊ី ឬ​អាច​ហៅថា “​គាំទ្រ​អង់គ្លេស​ទាក់ទិន​ដល់​ករណី​អតីត​ចារបុរស
Skripal និង​កូនស្រី​រង​ការបំពុល​”​។​

​ប្រភពពី Reuter​ឲ្យដឹងថា ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​លោកខាងលិច​ជាអាទិ៍ អាល្លឺម៉ង់ អ៊ីតាលី ។​ល​។ បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅ​ក្រសួងការបរទេស​រុស្ស៊ី ។ មុន​នោះ​នៅ​ថ្ងៃ​ទី ២៩​មីនា រុស្ស៊ី​បាន​ប្រកាស​បណ្តេញ​បុគ្គលិក​ការទូត​អាមេរិក ៥៨ និង​ដកហូត​លិខិតអនុញ្ញាត​ច្បាប់​បើ​កអគ្គ​កុងស៊ុល​អាមេរិក នៅ Saint Petersburg ។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​រុស្ស៊ី Dmitry Peskov និយាយថា រុស្ស៊ី​បង្ខំចិត្ត​ត្រូវ​តប​ត​ចំពោះ​ការ​ដែល​អាមេរិក​បណ្តេញ​អ្នកការទូត​រុស្ស៊ី ប៉ុន្តែ​ក្រុង​មូ​ស្គូ នៅ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​ក្នុងនោះ​មាន​អាមេរិក​។​

​រុស្ស៊ី​ពុំ​បាន​ចាប់ផ្តើម​បង្ក​សង្គ្រាម​ការទូត​ណាមួយ ហើយ​ក៏​គ្មាន​ពេលណា​ដែល​នឹង​បង្ក​ឲ្យមាន​សង្គ្រាម​ដាក់ទណ្ឌកម្ម​គ្នា​ទៅវិញទៅមក ដូចជា​ការបណ្តេញ​អ្នកការទូត​ជាដើម​។​

​រុស្ស៊ី​បង្ខំចិត្ត​ត្រូវមាន​វិធានការ​ឆ្លើយតប​ចំពោះ​បណ្តា​ទង្វើ​ពុំ​ស្របច្បាប់ និង​ពុំ​ស្និទ្ធស្នាល​ក្នុងនោះ​មាន​ទាំង​ការ​ដែល​អាមេរិក​បណ្តេញ​អ្នកការទូត​រុស្ស៊ី និង​បិទទ្វារ​ស្ថាប័ន​កុងស៊ុល ។

​សំដៅ​បង្ហាញ​សាមគ្គីភាព​ជាមួយ​អង់គ្លេស ក្នុងករណី​ដែល​អតីត​ចារបុរស Sergei និង​កូនស្រី Yulia ដែល​ត្រូវបាន​បំពុល​នៅ Salisbury ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ ៤ ខែ​មីនា កន្លងមក​ដោយ​អាមេរិក​ប្រកាស​បណ្តេញ​អ្នកការទូត ៦០​នាក់ របស់​រុស្ស៊ី និង​បិទទ្វារ​ស្ថាន​អគ្គ​កុងស៊ុល​រុស្ស៊ី​នៅ Seatle ។ ក្រៅ​ពី​អាមេរិក មាន​ប្រទេស​ចំនួន ២៤ នៃ​សហគមន៍​អឺរ៉ុប ក៏បាន​សម្រេច​ចិត្ត​បណ្តេញ​បុគ្គលិក​ការទូត​សរុប ៦៣ នាក់ របស់​រុស្ស៊ី​ផងដែរ ។​

​រីឯ​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង (NATO) ក៏​បាន​កាត់បន្ថយ​ប្រតិភូ​បុគ្គលិក​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​នេះ​ចំនួន ១/៣ ផងដែរ ៕ សូ​យ​ន

spot_img
×