Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការនគរបាលស្រុកអូរាំងឪ ត្រូវដកបញ្ឈជើង រឿងអាស្រូវពុករលួយ

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីបែកធ្លាយឃ្លីបវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ពីរឿងអាស្រូវពុករលួយ របស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ផ្អើលពេញអធិការដ្ឋាននគរបាលស្រុកអូរាំងឪ រួចមក លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដកបញ្ឈជើង ហើយបានលិខិតបង្គាប់ការប្រគល់ភារកិច្ចបណ្តោះអាសន្ន ជូនអធិការដ្ឋានរងម្នាក់ ឡើងធ្វើជាអធិការស្តីទី។

នៅថ្ងៃទី២៣ សីហា២០២១ នេះ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចេញលិខិតបង្គាប់ការលេខ ៣៩៦/២១ លបក ចុះ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ ស្តីពីការប្រគល់ភារកិច្ចបណ្តោះអាសន្នមន្ត្រីនគរបាលជាតិ ជូន លោកវរសេនីយ៍ទោ ជាតិ ម៉េងឡាយ អត្តលេខ១៥៣៩៤ ឋាន: អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ឲ្យកាន់ តួនាទីជាអធិការនគរបាលស្រុកអូរាំងឪ រហូតដល់មានការសម្រេចថ្មី ។

សូមបញ្ជាក់ថា បន្ទាប់ពីបែកធ្លាយឃ្លីបវីដេអូតាមបណ្តាញសង្គមហ្វសប៊ុក ស្តីពីរឿងអាស្រូវពុករលួយ របស់ លោក លឿង រដ្ឋា អធិការនគរបាលស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្ត្រីប៉ូលិស ក្រោមឱវាទឈ្មោះ រុង ម៉ារ៉ាឌី ស្រែកជេរចង្អុលមុខ នៅ ក្នុងអធិការដ្ឋាននគរ បាលស្រុកអូរាំងឪ កាល ពីព្រឹកថ្ងៃទី២១សីហា ២០២១កន្លងទៅ ដោយ ចោទប្រកាន់ថា ជាមេដឹកនាំអង្គភាព ដែលពុករលួយនិងបក្ខពួកនិយម ដោយលោក រុង ម៉ារ៉ាឌី និយាយចង្អុលចំៗមុខថា បានយកលុយពីរូបលោកក្នុង១ ខែៗចំនួន៧០មុឺនរៀល ជាថ្នូរនឹងការជួយសម្រួលការងារក្នុងក្របខ័ណ្ឌប៉ូលិស ពេលព្រឹកៗ ដើម្បីលោកបានចេញរត់តាក់ស៊ី រកលុយ ចិញ្ចឹមគ្រួសារខ្លះ ហើយពេលល្ងាច និងពេលយប់ គឺលោកបម្រើការងារជូនអង្គភាព ។ ប៉ុន្តែអធិការនគរបាលស្រុកអូរាំងឪ លោក លឿង រដ្ឋា បែរជាចោទនិងរាយការណ៍ទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំថា រូបលោក រុង ម៉ារ៉ាឌី អសកម្មការងារ មិនបម្រើការងារនៅ ក្នុងអង្គភាពទេ ។

លោក រុង ម៉ារ៉ាឌី ក៏បានអំពាវនាវ សុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ឲ្យគាត់ផង៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×