ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទចំនួន ០៤នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និង ជួញដូរ នូវ សារធាតុញៀន ប្រព្រឹត្តកាល ពីអំឡុងខែ វិច្ឆិកា ឆ្នាំ ២០២០។
លោកអ៉ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ ០៤ នាក់ខាងលើ មានឈ្មោះ ទី ១ អ៊ុ ផាន់ណា ភេទប្រុស, ទី ២ មានឈ្មោះ ប្រាក់ ផល្លា ភេទប្រុស, ទី ៣ ឈ្មោះ សៅ មេនហុត ភេទប្រុស និងទី៤ ឈ្មោះ រស់ សម្បត្តិ ភេទប្រុស ។
លោកចៅក្រមបានបន្ថែមជនជាប់ចោទ ០៤ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ “ការរក្សាទុក និង ជួញដូរដោយខុសច្បាន់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានចាប់ឃាត់កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទលើ្មសគ្រឿងញៀន នៅចំណុចផ្ទះជួលលេខ ០៤ ផ្លូវ លំ នៅ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ២៧ កព្ចាប់តូចមានទម្ងន់សរុប ៧, ៤៧ ក្រាម។
សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១៕រក្សាសិទិ្ធដោយ ចន្ទាភា

