Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ខាម៉ាឡា ហារីស ធ្វើទស្សនកិច្ចនៅសឹង្ហបុរី ដើម្បីពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរីទប់ទល់ឥទ្ធិពលចិន

អនុប្រធានាធិបតីអាមេរិកលោកស្រីខាម៉ាឡា ហារីស ហារីស (Kamala Harris) បានជួបជាមួយមេដឹកនាំកំពូលរបស់សឹង្ហបុរីកាលពីថ្ងៃចន្ទក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីក្នុងតំបន់អាស៊ីអាគ្នេយ៍ និងភាពជាដៃគូដើម្បីដោះស្រាយការគំរាមកំហែងតាមអ៊ីនធឺណិត និងលុបបំបាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលទាំងអស់នេះជាអាទិភាពធំៗរបស់រដ្ឋបាលលោកចូ បៃដិន។

លោកស្រី ខាម៉ាឡា ហារីស បានជួបជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong និងប្រធានាធិបតីលោក Halimah អំឡុងពេលធ្វើដំណើរទស្សនកិច្ចដើម្បីសំដៅពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងនឹងឥទ្ធិពលសេដ្ឋកិច្ចនិងសន្តិសុខដែលកំពុងកើនឡើងរបស់ចិន។

សិង្ហបុរីមិនមែនជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកទេ ប៉ុន្តែសិង្ហបុរីនៅតែជាដៃគូសន្តិសុខដ៏ខ្លាំងបំផុតរបស់អាមេរិកក្នុងតំបន់ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្មស៊ីជម្រៅ។ ទោះយ៉ាងណាក៏ដោយ សិង្ហបុរី ក៏ព្យាយាមធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងចិនដោយមិនប្រកាន់ភាគីនោះទេ។

ប្រទេសសិង្ហបុរី គឺជាប្រទេសដែលមានកំពង់ផែធំជាងគេនៅអាស៊ីអាគ្នេយ៍ និងគាំទ្រការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងតំបន់ខណៈប្រទេសចិនកំពុងចង់បានសមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើង ដែលនេះជាកង្វល់មួយដល់មន្រ្តីអាមេរិក ហើយក៏បានលើកឡើងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរយៈពេលប្រាំពីរថ្ងៃរបស់លោកស្រីខាម៉ាឡា ហារីស ទៅកាន់តំបន់នោះរួមទាំងដំណើរកម្សាន្តទៅកាន់ វៀតណាមផងដែរ។

ប្រទេសទាំងពីរនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរួមនៅក្នុងតំបន់នេះបើយោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិកដែលបាននិយាយមុនកិច្ចប្រជុំ។

បើតាមមន្ត្រីម្នាក់បាននិយាយថា៖ យើងកំពុងព្យាយាមបង្កើតភាពជាដៃគូទាំងនេះសម្រាប់ហេតុផលវិជ្ជមានគ្រប់បែបយ៉ាងដែលជាផលប្រយោជន៍រួមរបស់យើង … យើងក៏បាននិយាយផងដែរថា ទោះបីជាយើងឈរលើគោលការណ៍ច្បាស់លាស់ដូចជាសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងក៏ដោយក៏យើងមិនស្វែងរកបញ្ហាជម្លោះនោះទេ។

បញ្ហាជម្លោះសមុទ្រចិនខាងត្បូងដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយដែលមានសក្តានុពលសម្បូរបែបទៅដោយប្រេងនិងឧស្ម័នត្រូវបានប្រទេសមួយចំនួនទាមទារប្រជែងគ្នាដោយរួមមាន ចិន វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ។

សូមរំលឹកថា សហរដ្ឋអាមេរិកនិងសិង្ហបុរីបានឈានដល់កិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃចន្ទ និងបានបញ្ជាក់ជាថ្មី ពីវត្តមានរបស់អាមេរិកនៅក្នុងតំបន់តាមរយៈ “ការដាក់ពង្រាយយន្តហោះ P-8 របស់អាមេរិកនិងនាវាប្រយុទ្ធខ្នាតតូចទៅកាន់សិង្ហបុរី”៕ ប្រភព៖ រ៉យទ័រ

×