Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តហាយឡែនឌ័រ បណ្តាលឲ្យដួលស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនពេក ដល់ផ្លូវបំបែកជា៤មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តហាយឡែនឌ័រចំពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បុរសជនរងគ្រោះបាត់បង់ជីវិត នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ ផ្លាកលេខភ្នំពេញ 2R-7383 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកXR ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AY-4000 ជិះតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពីចំហៀងមុខខាងស្តាំរថយន្តហាយឡែនឌ័រ ពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ តែដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិនៅឯមន្ទីរពេទ្យតែម្តងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់រួចក៏បានពិនិត្យ និងទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

spot_img