Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងក.សម្លាប់ខ្លួន ចោលកូនស្រីម្នាក់ឲ្យនៅកំព្រា

spot_img

ភ្នំពេញ ÷ បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ចោលកូនស្រីឲ្យនៅកំព្រា ដោយយកខ្សែទៅចង.ក នៅបង្កាន់ដៃប្រឡាយទឹកលូ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋទាំងកណ្តាលយប់ កាលពីវេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចជិតនិងផ្ទះសំណាក់ស្ទឹងលាភ ស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយទឹកលូ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៉ែន តយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ធ្វើកម្មករសំណង់ មានកូនស្រីម្នាក់ មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយពួកគាត់បាននាំគ្នាដើឆ្លងកាត់ ប្រឡាយទឹកលូ រួចក៏ក្រឡេកទៅឃើញជនរងគ្រោះ បានចងក.នៅនិងបង្កាន់ដៃប្រឡាយទឹកលូ សម្លាប់ខ្លួនបន្ទាប់មកពួកគាត់ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានសង្កាត់អូបែកក្អម ចុះមកដល់ក៏បានធ្វើការសួរនាំ ទៅលើពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់មកក៏បានទំនាក់ទំនងទៅ ខាងក្រុមគ្រូពេទ្យ ដើម្បីចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ក្រោយពិនិត្យរួចឃើញថា ជនរងគ្រោះគឺអវិជ្ជមាន រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួយសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

spot_img
×