Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបពាក់ផ្លាកលេខរដ្ឋ បើកឡើងស្ពានបាឡេរអិលបួងចង្កូត ទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹង ខ្ទេចមួយកំណាត់មុខ

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តស៊េរីទំនើប ពាក់ផ្លាកលេខរដ្ឋមួយគ្រឿង ក្នុងល្បឿនលឿនបត់ឡើងលើស្ពានបាឡេ មិនប្រយ័ត្នបណ្តាលឲ្យរថយន្តរអិលចាប់ហ្រ្វាំងមិនជាប់ បួងចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពាន ចំពីមុខពេញទំហឹងរងការខូចខាតរថយន្ត ខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចលើស្ពានបានឡេ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខរដ្ឋ06 2-0223 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងមកត្បូង រួចបានបត់ឆ្វេងឡើងស្ពានបាឡេ ខណៈមកដល់ចំណុចកើតហេតុ ពាក់កណ្តាលស្ពានបណ្តាលឲ្យរថយន្តរអិល ចាប់ហ្រ្វាំងមិនជាប់ជ្រុលទៅបុកបង្កាន់ដៃស្ពាន ធ្វើឲ្យរថយន្តរងការខូចខាតមួយកំណាត់ខាងមុខទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ក៏បានចុះមកដល់រួចទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត ផានិត

spot_img