Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន បានបញ្ជាក់​ថា ការគំរាមកំហែង​ការ​កាត់​ជំនួយ ព្រមទាំង​ដាក់​សម្ពាធ​កម្ពុជា វា​គ្រាន់តែ​ជា​ការបង្ហាញ​ច្បាស់ ពី​ការ​កាន់ជើង​អាយ៉ង​របស់ខ្លួន ដែល​ជា​មេខ្លោង បដិវត្តន៍​ពណ៌​

​​ភ្នំពេញ​៖ បន្ទាប់​ពី​អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ បណ្ដា​ប្រទេស​មួយ ចំនួន​ឲ្យ​កាត់​ជំនួយ មក​កម្ពុជា​នោះ អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានបញ្ជាក់​ថា ការ គំរាមកំហែង​ការ​កាត់​ជំនួយ ព្រមទាំង​ដាក់​សម្ពាធ​កម្ពុជា វា​គ្រាន់តែ​ជា​ការបង្ហាញ​ច្បាស់ ពី​ការ​កាន់ជើង​អាយ៉ង​របស់ខ្លួន ដែល​ជា​មេខ្លោង បដិវត្តន៍​ពណ៌ ។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់ផេក​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០​ខែ​មីនា​។​

​លោក សុខ ឥសាន បាន​លើកឡើង​ថា ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល មិន​អាច​ទទួលយកបាន នូវ​ការ​ចាប់បង្ខំ​ណាមួយ ពី​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ ឲ្យ​បោះបង់​ចោល​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ របស់​ប្រជាជន​ជាដាច់ខាត ។​

​លោក ថា “​ការគំរាមកំហែង និង​ការ​កាត់​ជំនួយ ព្រមទាំង​ការដាក់​សម្ពាធ មកលើ​រាជរដ្ឋាភិបាល​កម្ពុជា របស់​សម្តេច​តេជោ ហ៊ុន សែន វា​គ្រាន់តែ​បង្ហាញ​ច្បាស់​ពី​ការ​កាន់ជើង អាយ៉ង​របស់ខ្លួន របស់​មេក្លោង​បដិវត្តន៍​ពណ៌ និង​បក្ខពួក​នៅក្នុង​ក្រប​ខណ្ឌ ប្រកួតប្រជែង មនោគមន៍វិជ្ជា លើ​ពិភពលោក​តែប៉ុណ្ណោះ ដោយ​មិន​យក​ភ្នែក​មើល ពី​អំពើ​ល្មើសច្បាប់ របស់​ពួក​មេដឹកនាំ បក្សប្រឆាំង​” ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​