បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ១៩៩នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលអ្នកឆ្លងថ្មីទាំងនេះ ភាគច្រើនឆ្លងចេញពីសហគមន៍ និងជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយចំនួន ១០៥នាក់ នឹងត្រូវបានអនុញ្ញាតឱ្យពួកគេត្រឡប់ ទៅផ្ទះវិញអស់ហើយ ប៉ុន្តែឱ្យតាមដានស្ថានភាពជំងឺរបស់ផងខ្លួន។
អាជ្ញាធរខេត្តសៀមរាប បញ្ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧១នាក់ បន្ថែមទៀត ដែលអ្នកឆ្លងថ្មីទាំងនេះ មានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ផ្សារដំដែក , ផ្សារពួក , អ្នកដំណើរមកពីខេត្តឧត្តរមានជ័យ , ខេត្តកំពង់ធំ , ខេត្តបាត់ដំបង , ប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ។

ស្របពេលជាមួយគ្នានេះ ព្យាបាលជាសះស្បើយឡើងវិញ ចំនួន ១៧៧នាក់ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប និងមណ្ឌលព្យាបាលរួចរាល់អស់ហើយ។
រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ Delta ចំនួន ៧នាក់បន្ថែទៀត ធ្វើឲ្យអ្នកឆ្លងជំងឺ Delta កើនដល់ ៣៦នាក់ ដែលជាការគួរឲ្យព្រួយបារម្ភ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN











