Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចក្រី នៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ១សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសសេចក្តីម្រេចបិទខ្ទប់ផ្សារចក្រី ក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល១សប្តាហ៍។

បើតាមសេចក្តីសម្រេចនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ផ្សារចក្រី ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ត្រូវបានប្រគល់ភារកិច្ច ជូនរដ្ឋបាលស្រុកព្រះនេត្រព្រះ ដើម្បីបង្កើតក្រុមការងារប្រចាំការ ក្នុងភូមិសាស្ត្របិទផ្សារ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់រួមមាន៖ ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ និងការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×