Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់តូចចិត្ត ម្តាយក្មេកបំបែក មិនឲ្យជួបមុខកូនស្រីគិតខ្លីចង ក សម្លាប់ខ្លួន ក្នុងប្រឡាយលូបង្ហូទឹកស្អុយ

ភ្នំពេញ ÷ ប្រទះឃើញបុរសម្នាក់ចងក ទម្លាក់ខ្លួនចូលក្នុងប្រឡាយបង្ហូទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ។ ហេតុការណ៍ ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង ក្នុងប្រឡាយបង្ហូទឹកស្អុយ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សពបុរសខាងលើមានឈ្មោះ ប៉ែន តយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានក្បែកន្លែងកើតហេតុខាងលើ។

បើយោងតាមស្ត្រីម្តាយសពបុរសខាងលើនេះ បានបង្ហើបប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ធ្លាប់មានប្រពន្ធ នៅម្តុំដាំត្រកួន នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយពួកគេមានចំណងកូនស្រីម្នាក់ អាយុ៤ឆ្នាំ ដែលសព្វថ្ងៃខាងប្រពន្ធនិងម្តាយក្មេក យកទៅចិញ្ចឹម ដោយកូនប្រុសរបស់គាត់ នៅតែមានការទំនាក់ទំនង រវាងឪពុកនិងកូន ហើយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ កូនប្រុសរបស់គាត់ បានទៅលេងកូនស្រីជាទីស្រឡាញ់របស់គេ នៅផ្ទះរបស់ប្រពន្ធ ពេលដែលឪពុកព្យាយាម ទៅលេងកូនខាងម្តាយក្មេក មិនឲ្យបុរសជាឪពុកជួបមុខកូននោះទេ ទើបកូនប្រុសរបស់គាត់ មានការអាក់អន់ចិត្ត គិតខ្លីសម្រេចចិត្តមកចង ក សម្លាប់ខ្លួន ក្នុងប្រឡាយបង្ហូទឹកស្អុយបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយនិងការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងគ្រូពេទ្យ ចុះទៅពិនិត្យសព និងធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×