Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន១៧នាក់ ជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ នៅខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ ល្មើសនឹងបម្រាមវិធានការ របស់រដ្ឋបាលខេត្តកំពត

ខេត្តកំពត ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើស នឹងបម្រាមវិធានការ របស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រង ដែលបានបើកឲ្យដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ដែលសារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន ៖ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្ស ចំនួន១៧នាក់ (ស្រី ៥នាក់) រួមមាន ៖ ១-ឈ្មោះ ពៅ ធូ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជាអ្នកគ្រប់គ្រង) ។

២-ឈ្មោះ ជាន ជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជាសន្តិសុខ) ។៣-ឈ្មោះ កែ គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបម្រើខារ៉ាអូខេ) ។៤-ឈ្មោះ សុន សោភ័ណ្ឌ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបម្រើខារ៉ាអូខេ) ។ ៥-ឈ្មោះ យ៉ែម ស៊ាន់ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបម្រើខារ៉ាអូខេ) ។ ៦-ឈ្មោះ សន ស្រីពេជ្រ ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបម្រើខារ៉ាអូខេ) ។ ៧-ឈ្មោះ កែវ សុភ័ណ្ឌ ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបម្រើខារ៉ាអូខេ) ។ ៨-ឈ្មោះ ហេង លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ ឃុំស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។ ៩-ឈ្មោះ ញ៉ាញ់ ឆៀក ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។ ១០-ឈ្មោះ យេត វៃ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។ ១១-ឈ្មោះ ហៃ សុវណ្ណនៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។ ១២-ឈ្មោះ អ៊ិន នា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លុងគគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៣- ឈ្មោះ ញេប វិបុល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៤- ឈ្មោញ អ៊ិន សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៥- ឈ្មោះ លី សូហ្វ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។ ១៦- ឈ្មោះ កាទី សុគ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។ ១៧-ឈ្មោះ ម៉ាត់ គីហ្វារី ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិដីទំនាប ឃុំត្រពាំងរូង ខេត្តកោះកុង (ជាភ្ញៀវ) ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបាននឹងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×