ស្ត្រីរូបស្អាតម្នាក់បានសម្រេចចិត្តបង្ហោះនូវរឿងរ៉ាវនៃជីវិតគូរបស់ពួកនាង បន្ទាប់ពីបានបែកបាក់គ្នា នៅលើហ្វេសប៊ុកឲ្យដឹងថា ប្តីរបស់នាងគឺជាបុរសទី១ ដែលរូបនាងបានប្រគល់អ្វីៗគ្រប់យ៉ាងចំពោះរូបគាត់ ។ នៅគ្រាដំបូង នាងបានគិតថា ពួកគេនឹងរួមរស់នៅជាមួយគ្នាលុះថ្ងៃចុងក្រោយ ។ នាងតែងគិតថា គាត់ជាស្វាមីដ៏ល្អម្នាក់សម្រាប់នាង ហើយពុំមាននរណាម្នាក់អាចមកឆក់គាត់ពីបេះដូងរបស់នាងបានឡើយ ។ នាងមានអារម្មណ៍ថា ជីវិតស្នេហារបស់ពួកគេសូម្បីរលូនទៅមុខ បន្ទាប់ពីមានកូនម្នាក់ជាមួយគ្នា ។
ទោះយ៉ាងណា អ្វីៗពុំដូចការដែលនាងបានរំពឹងទុកនោះឡើយ ។ នាងមានអារម្មណ៍ថា អ្វីៗហាក់ដូចប្រែប្រួល ហើយថា ប្តីរបស់នាងបង្ហាញឥរិយាបទប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាការពិតណាស់ ជម្លោះតិចតួចបានកើតឡើង បានជំរុញឲ្យប្តីរបស់នាងត្រូវចាកចេញពីនាង និងកូនរបស់នាងតែម្តង ។ នាងបានរង់ចាំយ៉ាងអត់ធ្មត់ និងព្យាយាមនិយាយទៅកាន់គាត់ ប៉ុន្តែ គាត់មិនទទួលយកនូវហេតុផលផ្សេងៗរបស់នាងឡើយ ។ យោងតាមនាង នោះប្តីរបស់នាងបានប្រាប់នាង កុំឲ្យផ្សះផ្សាទំនាក់ទំនងរបស់ពួកគេទាំងពីរតទៅទៀត ។
នៅទីបំផុត នាងតាំងចិត្តក្លាហានឡើង និងសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេ តាមរយៈការបង្ហោះសារលើហ្វេសប៊ុក ផ្ញើទៅកាន់ប្តីរបស់នាង ។ សម្រាប់រូបនេះ នោះភាពអត់ធ្មត់ និងអំពើល្អរបស់នាង លែងមានតទៅទៀតហើយ ហើយនាងជឿថា នាងបានធ្វើគ្រប់គ្រាន់ ចំពោះការព្យាយាមផ្សះផ្សាទំនាក់ទំនងរបស់ពួកគេទាំងពីរ ៕ ចន្ទី