Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការបន្លំខ្លួនជាសមត្ថកិច្ចនគរបាល និងគំរាមកំហែង ទារប្រាក់ពី ប្រជាពលរដ្ឋដឹកបន្លែ នៅពេលយប់!!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធ នឹងករណី «កែ្លងបន្លំធើ្វជាសមត្ថកិច្ចនគរបាល និងបានគំរាមកំហែង ទារប្រាក់ពី ប្រជាពលរដ្ឋលក់បន្លែនិងផ្លែឈើ នៅពេលយប់ នៅក្នុងរាជធានីភ្នំពេញ។

យោងតាមដីការបស់តុលាការបានឲ្យដឹងថា ជនត្រូវចោទរូបបនេះ មានឈ្មោះ ចិន គោ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ :” គំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ” តាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទត្រូវបានឃាត់ខ្លួន កាលពីថ្ងៃកទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៤០នាទី នៅចំណុចមុខការដ្ឋានផ្ទះល្វែង តាមបណ្តោយផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន វត្ថុតាង រួម រថយន្តម៉ាកហ្វតចង្កូតស្តាំ ពណ៌ទឹកសមុទ្រ ១ គ្រឿង និងឧបកររណ៍សម្រាប់ធ្វើចរាចរណ៍ ( កោន ) ចំនួន ៦ គ្រឿងផងដែរ ។

នាពេលសួរចម្លើយនៅពេលចាប់ឃាត់ខ្លួន, ឈ្មោះ ចិន គោគោ បានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានរួមគំនិតគ្នាធ្វើ សកម្មភាពបន្លំខ្លួនធើ្វជាសមត្ថកិច្ច និងបានគំរាមកំហែង ទារប្រាក់ពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកបន្លែ និងផ្លែឈើពីតាមខេត្ត មកភ្នំពេញ នៅពេលយប់មែន៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×