Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន នៅតែគាំទ្របង្កើតប្រព័ន្ធភាពស៊ាំ និងអាយុជីវិតប្រជាជនកម្ពុជា តាមរយៈផ្តល់ជំនួយជាវ៉ាក់សាំង សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ

ភ្នំពេញ​ ៖ ក្នុងជំនួបសន្ទនា, លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ទៅកាន់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីកម្ពុជា ថា ក្នុងនាមជាមិត្តដែកថែប និងសហគមន៍វាសនារួមគ្នា រដ្ឋាភិបាលចិននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះ របស់ លោក វ៉ាង វិនធៀន គឺធ្វើឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ចំនួន ៥០ម៉ឺនដូស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំពោះមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមមន្ត្រីជាច្រើនរូបទៀត។ លោកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រូបនេះ បញ្ជាក់ថា ចិនមានសុភាសិតមួយ តែងពោលថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល។

លោកឯកអគ្គរដ្ឋទូត ធ្លាប់លើកឡើងថា ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានដែរ។ ចាប់តាំងពីរលកថ្មី នៃជំងឺវីរុសកូវីដដែលបានផ្ទុះឡើងនៅប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១ នោះមក, ដើម្បីឆ្លើយតបសំណើររបស់ភាគីកម្ពុជា រដ្ឋាភិបាល និងយោធាចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារៈទប់ស្កាត់ជំងឺវីរុសដល់ភាគីកម្ពុជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ដោយអស់ពីលទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

×