Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ២៦៤នាក់ មកកម្ពុជា តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរ និងចាត់ការតាមនិតិវិធីសុខាភិបាល

មន្ត្រីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៤សីហា២០២១នេះថា ឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់ មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ។

ដោយបានជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នា មកពីតំបន់ផ្សេងៗ ក្នុងប្រទេសថៃ សរុបចំនួន២៦៤នាក់ ទៅកម្ពុជាវិញ តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពជា ទទួលនិងចាត់ការតាមនីតិវិធីសុខាភិបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×