Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ដាក់ឱ្យប្រើប្រាស់ផែនការ រៀបចំដែនដី ខេត្តបាត់ដំបង ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣០

ខេត្តបាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣០។ នេះបើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមអនុក្រឹត្យក្នុងមាត្រ២ បានបញ្ជាក់ថា ផែនការរៀបចំដែនដីខេត្តបាត់ដំបង អាចធ្វើការកែសម្រួលក្នុងរយៈពេល ៥ឆ្នាំម្តង តាមករណីចាំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការកែសម្រួលផែនការរៀបចំដែនដីខេត្តបាត់ដំបង មុនពេលកំណត់អាចប្រព្រឹត្តទៅបានក្នុងករណី ដែលមានតម្រូវការចាំបាច់ សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។

ការកែសម្រួលផែនការរៀបចំ ដែនដីខេត្តបាត់ដំបង ត្រូវបានអនុវត្តតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×