Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់ជាច្រើន នៃក្រុងព្រះសីហនុ ត្រូវបានទឹកជន់លិច

ខេត្តព្រះសីហនុ ៖ ល្ងាចថ្ងៃទី២៤សីហាឆ្នាំ២០២១នេះ តំបន់មួយចំនួននៃក្រុងព្រះសីហនុ ត្រូវបានរងការជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក ប្រមាណជិត៤ម៉ោងជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ឯ ប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានទឹកជន់លិចកំពុង ស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ខណៈពេលកំពុងជួបវិបត្តិកូវិដ១៩ ឥឡូវមកជួបគ្រោះទឹកជំនន់មួយជាន់ទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានគូសបញ្ចាក់ថា គិតត្រឹមម៉ោង០៩យប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់២៤៩មម និងបើតាមយោងការព្យាករណ៍ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់។ ចំពោះផលប៉ះពាល់ ចំនួនខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលបានរងការជន់លិចនេះ អាជ្ញាធរមូលដ្ឋាន នៅពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ព្រោះ ស្ថានភាពភ្លៀវនៅតែបន្តធ្លាក់ដដែល បើទោះបីជា មានការថមថយបន្តិចក្តី។

គួបញ្ជាក់ផងដែរថា ក្នុងកំឡុងឆ្នាំ២០១៩ ក្រុងព្រះសីហនុ បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក្រោយពីរដ្ឋបាលខេត្តដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន បានធ្វើការស្តាប្រព័ន្ធអូ ប្រឡាយ រួចមកនៅឆ្នាំ២០២០ ក្រុងព្រះសីហនុ ពុំមានការជន់លិចនោះទេ ទើបតែនៅចុងរដូវវស្សាឆ្នាំ២០២១នេះ ស្រាប់តែមានការជន់លិចសារជាថ្មី ដែលកម្រិតជន់លិចនេះ ប្រហាក់ប្រហែលឆ្នាំ២០១៩ គឺកម្រិតទឹកក្រោមតែ បន្តិចបន្តួចតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍ទឹកជន់លិច នាល្ងាចថ្ងៃទី២៤សីហានេះ ក៏មានបាត់ខ្លួនបុរសម្នាក់ផងដែរ ហើយបើគិតមកដល់ម៉ោង១០យប់នេះ គេនៅពុំទាន់ រកឃើញដែលបានដួលម៉ូតូហើយបានរសាត់ធ្លាក់ចូលអូរ(ម្តុំអូ៥)នៅឡើយទេ ហើយក៏ពុំទាន់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះនៅឡើយដែរ៕ រក្សាសិទ្ធិដោយ៖CEN

×