Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម G7ជួបប្រជុំគ្នា និងកំណត់ពីថ្ងៃផុតកំណត់នៅ អាហ្វហ្គានីស្ថាន និងការត្រៀមលក្ខណៈជម្លៀសប្រជាជនឲ្យលឿន

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងស្ថិតនៅក្នុងសម្ពាធមួយពីកិច្ចប្រជុំរបស់ក្រុមប្រជាជាតិទាំង៧ (G7) កាលពីថ្ងៃអង្គារ ដើម្បីស្វែងរកពេលវេលាបន្ថែមទៀតក្នុងការជម្លៀសមនុស្សរាប់ពាន់នាក់ដែលសង្ឃឹមរត់ចេញពីអាហ្វហ្គានីស្ថានបាន ដោយសារតែការភ័យខ្លាចកាន់តែខ្លាំងឡើងនៅពេលដែលប្រតិបត្តិការដ៏ធំកំពុងដំណើរការ។

ការរីករាលដាលនៃភាពវឹកវរដែលបង្កឡើងដោយអំពើហឹង្សាជាបន្តបន្ទាប់ បានវាយប្រហារព្រលានយន្តហោះទីក្រុងកាប៊ុល ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីអាហ្វហ្កានីស្ថានកាលពីថ្ងៃទី ១៥ ខែសីហា ខណៈកងកម្លាំងលោកខាងលិចនិងអាហ្វហ្គានីស្ថានបានបណ្តេញហ្វូងមនុស្សឱ្យរត់គេចខ្លួន។

អ្នកការទូតអង្គការអូតង់ម្នាក់បានប្រាប់រ៉យទ័រថា ការជម្លៀសត្រូវបានធ្វើឡើងឲ្យបានលឿនបំផុត ខណៈកងកម្លាំងបរទេសព្យាយាមបំពេញតាមកាលកំណត់នៅថ្ងៃទី ៣១ ខែសីហា ដែលបានព្រមព្រៀងជាមួយតាលីបង់សម្រាប់ការដកកងកម្លាំងបរទេសចេញទាំងអស់។ អ្នកការទូតបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីបានដឹងថាស្ថានការណ៍មានភាពស្ងប់ស្ងាត់នៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបាននិយាយថា កងទ័ពអាមេរិកអាចនៅលើសពីកាលកំណត់ និងបានព្រមានថា ការជម្លៀសចេញនេះនឹង“ ពិបាកនិងឈឺចាប់” ហើយវាអាចនឹងខុស។ តំណាងប្រជាធិបតេយ្យអាមេរិកលោក អាដាម ស៊ីហ្វ ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្ត្រ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការសង្ខេបអំពីអាហ្វហ្គានីស្ថានតាមរយៈមន្រ្តីចារកម្មថា គាត់មិនជឿថាការជម្លៀសអាចត្រូវបានបញ្ចប់ក្នុងរយៈពេល ៨ ថ្ងៃទៀតទេ។

មន្រ្តីតាលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ការពន្យារពេលនឹងមិនត្រូវបានផ្តល់ឱ្យទៀតទេ។ទោះយ៉ាងណាក៏ដោយ វ៉ាស៊ីនតោនបាននិយាយថា ការចរចាកំពុងបន្ត។

មេដឹកនាំសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដានិងជប៉ុនដែលបានជជែកគ្នាតារយៈប្រព័ន្ធអ៊ិនធឺណេតនៅអង្គារ អាចប្រើលទ្ធភាពនៃការទទួលស្គាល់ជាផ្លូវការក្នុងការបង្រួបបង្រួមឬដាក់ទណ្ឌកម្មជាថ្មីដើម្បីរុញក្រុមតាលីបង់ឱ្យគោរពតាមការសន្យាក្នុងការគោរពសិទ្ធិស្ត្រីនិងទំនាក់ទំនងអន្តរជាតិ។ សូមជម្រាបថា អ្នកការទូតអ៊ឺរ៉ុបម្នាក់បាននិយាយថា៖« មេដឹកនាំ G7 នឹងយល់ព្រមសម្របសម្រួលប្រសិនបើ ឬនៅពេលណាដែលត្រូវទទួលស្គាល់តាលីបង់» ។ «ហើយពួកគេនឹងប្តេជ្ញាបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ» ៕

ប្រភព៖Telegraphindia.com

×