Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក ផ្ដល់រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបញ្ជាក់ថា នៅតែបន្តកិច្ចសហការ គាំទ្រកម្ពុជា

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចសហប្រតិបត្តិការល្អលើវិស័យសុខភាពសាធារណៈ ក៏ដូចជាមនុស្សធម៌, លោកស្រី លី អាយលៀន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាក្នុងពិធីប្រគល់រថយន្ដបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់ សម្រាប់ដឹកវ៉ាក់សាំង ចំនួន ៣គ្រឿង និងបរិក្ខារពេទ្យ សម្ភារវេជ្ជសាស្ត្រ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ដោយជំនឿជឿជាក់ថា អង្គការសុខភាពពិភពលោក នឹងនៅតែបន្ដកិច្ចសហការ និងគាំទ្រវិស័យសុខាភិបាលដល់កម្ពុជា ពោលគឺ មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ។

លោកស្រី លី អាយលៀន បានថ្លែងថា សូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទំាងអស់ ក្នុងការចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ស្ថានភាពនៃការឆ្លងរាលដាលទៅក្នុងសហគមន៍ ២០កុម្ភៈ អាចគ្រប់គ្រងបាន។

គួរបញ្ជាក់ថា ក្រៅពីរថយន្តដឹកវ៉ាក់សាំង ៣គ្រឿង អង្គការសុខភាពពិភពលោក (WHO) នៅបានផ្ដល់បរិក្ខារពេទ្យបន្ទាប់បន្សំ, សម្ភារបរិក្ខារវេជ្ជសាស្ដ្រ រួមមាន ម៉ាសចំនួន ១៦ម៉ឺន, ស្រោមដៃចំនួន ១៦ម៉ឺន, និងជែលលាងដៃចំនួន ៨,៧៥០ដប និងសម្ភារអប់រំសុខភាព ចំនួន ៣០ម៉ឺន ដែលសរុបជាទឹកប្រាក់ជាង ៣២ម៉ឺន ៨ពាន់ដុល្លារ។ ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមមន្ត្រីជាច្រើនរូបទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×