Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហនុ បើកឲ្យដំណើរការអាជីវកម្មលក់ដូរ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារចំនួន ២ទៀត

spot_img

ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចមួយបញ្ជាក់ថា ត្រូវបានបើកឱ្យដំណើរការឡើងវិញ នូវអាជីវកម្មលក់ដូរក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ផ្សារចិន) ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះតទៅ។

គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបើកឱ្យដំណើរការ ផ្សារចំនួន០៣ហើយ មានដូចជា ផ្សារលើ , ផ្សារដារ៉ាសំណាង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ហៅផ្សារចិន)នៅក្នុងក្រុងព្រះសីហនុ ដែលផ្សារទាំងនេះបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃ ពីអនុគណៈកម្មការទី៦ (អនុគណៈកម្មការរៀបចំគ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ)។

ដោយឡែកចំពោះផ្សារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រុមការងារអនុគណៈកម្មការទី៦ បានចុះបានពិនិត្យ និងផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងផ្សារចំនួន ០៣ គឺផ្សារវាលរេញ , ផ្សារអូរចំណារ និងផ្សារកោះខ្យង អំពីលក្ខខណ្ឌនៅក្នុងការបើកដំណើរការផ្សារឡើងវិញ ជាពិសេសការអនុវត្តតាមវិធានរដ្ឋបាល និងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

មកដល់ពេលនេះ ក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញ មានចំនួន០២ផ្សារ គឺផ្សារវាលរេញ និងផ្សារអូរចំណារ, ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យ តាមពាក្យស្នើសុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×