Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តបិទខ្ទប់ក្រុងស្ទឹងត្រែង ទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មី Delta

spot_img

ស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច បន្តបិទខ្ទប់ភូុមិសាស្ត្រក្រុងស្ទឹងត្រែង ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដោយបញ្ជាក់ថា ត្រូវបានបន្តការបិទខ្ទប់ភូមិសាស្រ្ត ក្រុងស្ទឹងត្រែង នៃខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្នក្នុងរយៈពេល ៧ថ្ងៃទៀត គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីពង្រឹងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ Delta ធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងទៀតថា រាល់មូលដ្ឋាន ស្ថិតនៅក្រៅពីភូមិសាស្រ្តក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានបញ្ញត្តិឱ្យអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ន ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋបាលខេត្ត ដែលនៅជាធរមាន ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព រហូតដល់មានការសម្រេចជាថ្មី។

អភិបាលក្រុងស្ទឹងត្រែង និងអភិបាលស្រុក ដែលមានព្រំប្រទល់ជាប់នឹងក្រុងស្ទឹងត្រែង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ដើម្បីធ្វើការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ក្រុង-ស្រុក សំដៅគ្រប់គ្រងភូមិសាស្ត្រ ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta នៅក្នុងរង្វង់ភូមិសាស្រ្តដែនសមត្ថកិច្ចរបស់ខ្លួន៕រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×