Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ុង ចាន់កណ្ណិកា តែនៅឆ្លៀត ពេលច្រៀងរំលឹកស្នាដៃ

spot_img

ភ្នំពេញ ៖ អ្នកនាង យ៉ុង ចាន់កណ្ណិកា ដែលបានបាត់មុខពី កញ្ចក់ទូរទស្សន៍ច្រើនឆ្នាំ ដោយងាកទៅរកសុីលក់ ផលិតផលលើអនឡាញ និងបើកហាងសាឡន។ អ្នកនាងកំពុង តែទទួលបាននូវភាពជោគជ័យ ដោយសារពូកែរកតិចនិច រក្សាជំនួញឲ្យដើរ។ ឆ្លងកាត់តារា មានការគាំទ្រ មួយរយៈនេះយ៉ុង ចាន់កណ្ណិកា បានបង្ហាញការងារសិល្បៈ ដោយមើលទៅនាង ហាក់ចង់វិលវិញ។

អ្នកនាង យ៉ុង ចាន់កណ្ណិកាបាន សាងស្នាដៃ នៅលើដានសិល្បៈ ច្រើនឆ្នាំពោលតាំងពីនៅកុមារភាព។ អ្នកនាងមានសំឡេង ក្រអួនក្រអៅ ពិសេសច្រៀងបទមរតកដើម ម្តងៗឃើញថា មានការពេញចិត្តពី ទស្សនិកជនយ៉ាងខ្លាំង។ យ៉ាងណាមិញ អ្នកនាង បានធ្វើឲ្យគេ ភ្ញាក់ផ្អើលព្រោះ ស្រាប់តែផុសរូបភាព ដែលជាសកម្មភាពសិល្បៈ ថតបទចម្រៀង។ បែបនេះហើយទើប គ្រប់គ្នាសន្និដ្ឋានថា យ៉ុង ចាន់កណ្ណិកា នៅតែមិនបោះបង់សិល្បៈ ហើយថែមទាំងជួយ លើកស្ទួយ ខំចំណាយដើមទុនបង្កើត កន្លែងថតចម្រៀងទៀតផង។ លើសពីនេះ គេចង់ឃើញ អ្នកនាង ឡើងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ជាថ្មីវិញ។

ប្អូនស្រី យ៉ុង ចាន់សុធាវី រូបនេះលើកឡើងថា ការដែលបងប្អូនបានឃើញនាងផុស រូបសកម្មភាពការងារសិល្បៈនេះ ដោយសារចិត្តនឹករលឹកផង ណាមួយចង់រក្សាស្នាដៃដែលយើងខំច្នៃទុកថ្ងៃក្រោយ។ ម្យ៉ាងចង់រក្សាអ្វីដែល ដូនតាមាន ទើបចេះតែខំរំលេចឡើង។ មួយទៀតចម្រៀងមរតកដើមជា ចម្រៀងដែលស្រឡាញ់ពេញចិត្ត ទើបបន្តលើកស្ទួយ។ ចំពោះការវិល មកសិល្បៈវិញ គឺនៅតែនឹករលឹកហើយ ប្រការដែល ជារូបភាពឃើញនេះ គឺមិនខុសគ្នានៅជាមួយសិល្បៈឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×