Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបបែកគំនិត! ស្រ្តីម្នាក់យកបង្គោល ដាំកណ្តាលផ្លូវដើររួមជិត៤០ឆ្នាំ ដើម្បីយកដីធ្វើកម្មសិទ្ធិ​វិញ ជាថ្នូរទាមទារលុយចំនួន….

នេះជារឿងថ្មី បង្កការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលស្រ្តីវ័យចំណាស់ម្នាក់ បានធ្វើឲ្យអ្នកភូមិ និងក៏ដូចមហាជននៅក្នុងបណ្តាញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង បន្ទាប់ពីស្រ្តីរូបនេះ បានយកបង្គោលទៅដាំសឹងពាក់កណ្តាលផ្លូវដើររួម ដើម្បីយកដីធ្វើកម្មសិទ្ធិខ្លួនវិញ ជាពិសេសនោះគឺដើម្បីទាមទារលុយ ៥០០ ដុល្លារ តែម្តង។

បើតាមប្រជាពលរដ្ឋ នៅភូមិបាត់ថង់ ឃុំគគីរថសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឲ្យដឹងថា តាមពិតទៅ កាលពីសម័យសង្គមចាស់ប្រហែលខ្ទង់ជាង ៣០ ឆ្នាំមុន ផ្លូវនេះគឺជាភ្លឺស្រែដីកម្មសិទ្ធិរបស់ស្រ្តីខាងលើ ប៉ុន្តែ ដោយសារអតីតមេភូមិចាស់ និងប្តីរបស់គាត់ (កាលនៅរស់) គឺជាមិត្តសំលាញ់និងគ្នា ក៏បានឯកភាពចែករំលែកដីស្រែទាំងសងខាងភ្លឺ ដើម្បីពង្រីកធ្វើផ្លូវដើររួមនេះ អាចបរទេះគោចេញចូលក្នុងភូមិយ៉ាងស្រួល មកទល់សព្វថ្ងៃ។

ប៉ុន្តែ ចម្លែកអី ផ្លូវដើរចេញចូលក្នុងភូមិនេះ បានដំណើរការអស់រយៈជិត ៤០ ឆ្នាំ មកហើយ បែរជាពេលនេះ ស្រ្តីរូបនេះបានបែកគំនិត ព្រោះតែចង់បានលុយពីអ្នកភូមិ ក៏យកបង្គោលចំនួន ៤ ដើម ទៅដាំ ដែលធ្វើឲ្យអ្នកហួសចិត្ត ស្រឡាំងកាំងភូមិគ្រប់គ្នាតែម្តង។

តាមអ្នកភូមិ ដំបូងឡើយ ស្រ្តីរូបនេះបានទាមទារត្រឹមតែ ១០០​ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមក ក៏ស្រាប់តែគាត់បានលើកបង្គោលមកដាំសឹងពាក់កណ្តាលផ្លូវ ហើយទាមទាររហូត ៥០០ ដុល្លារ​ទើបដកចេញ បើមិនឲ្យគឺមិនដកដាច់ខាត។

ជុំវិញករណីនេះផងដែរ សង្ឃឹមថា អាជ្ញាធរភូមិឃុំ ដែលជាអាណាព្យាបាលនៅភូមិឃុំកើតហេតុខាងលើ នឹងធ្វើការសម្របសម្រួលដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋ ដើម្បីឲ្យផ្លូវដើររាប់ឆ្នាំមកហើយនេះ អាចអ្នកភូមិចេញចូលល្អប្រសើរឡើងវិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×