Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ បន្ទប់វះកាត់មន្ទីរពហុព្យាបាលនិងសម្ភព សុខលាភ មេត្រី អ្នកជំងឺនិងគ្រូពេទ្យព្រលឹងចុងសក់

ភ្នំពេញ ៖ ឆេះបន្ទប់វះកាត់ក្នុងមន្ទីរពហុព្យាបាលនិងសម្ភព សុខលាភ មេត្រី ផ្អើលអ្នកជំងឺ និងគ្រូពេទ្យរត់ចែកជើងគ្នា។ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យ បានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ ខាងផ្នែកគ្រូពេទ្យជំនាញវះកាត់ បានធ្វើការវះកាត់អ្នកជំងឺម្នាក់ នៅបន្ទប់វះកាត់ខ្នាតតូចមួយ នៅខាងក្រោមជាន់ផ្ទាល់ដី ក្រោយពេលវះកាត់អ្នកជំងឺរួចរាល់ ខាងគ្រូពេទ្យក៏បាននាំអ្នកជំងឺ ទៅសម្រាកនៅបន្ទប់ជាន់ខាងលើ ដោយភ្លេចបិទម៉ាស៊ីនត្រជាក់ ទើបបណ្តាលឲ្យឆ្លងប្រព័ន្ធភ្លើងឆេះ ចេញពីម៉ាស៊ីនត្រជាក់ ហុយចេញជាអណ្តាតភ្លើងនិងផ្សែងខ្មៅងងិត នៅជាន់ខាងក្រោម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យនិងអ្នកជំងឺ រួមនិងបុគ្គលិកធានាគារ ដែលនៅក្បែរកន្លែងកើតហេតុ នាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ បាញ់ទប់ស្កាត់ជាច្រើនបំពង់ នៅតែមិនរលត់ ទើបសមត្ថកិច្ចមូលដ្ឋានអាជ្ញាធរខណ្ឌបឹងកេងកង ស្នើសុំឲ្យរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង១១និង២០នាទីថ្ងៃដដែល។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងបណ្តាញខ្សែភ្លើងប្រព័ន្ធម៉ាស៊ីនត្រជាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈរបស់មន្ទីរពហុព្យាបាលនិងសម្ភព សុខ លាភ មេត្រី មួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សួង សាម

×