សុនខ ត្រូវបានចាត់ទុកជាប្រភេទសត្វចេះខ្លាំងណាស់ ជាពិសេស គឺមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់វា មិនថាចំពោះមនុស្សដែលជាម្ចាស់ ឬក៏គ្នាវាជាសត្វដូចគ្នានោះទេ។
ជាក់ស្តែង ដូចក្នុងវីដេអូនេះ គឺពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ខណៈបង្ហាញសុនខ១ក្បាល បានព្យាបាលខាំលើករលាក់សុនខ១ក្បាលទៀត ដែលជាបងប្អូនធ្លាប់រួមរស់ជាមួយតាំងពីតូចមកម្ល៉េះ ឲ្យងើបដឹងខ្លួនឡើងវិញ បន្ទាប់ពីគ្នាវា ត្រូវបានរថយន្តបើកបុកងាប់។
តែបើទោះវាខំព្យាយាមដាស់យ៉ាងណា ក៏មិនអាចជួយបានដែរ ព្រោះថា នៅពេលនេះ មិត្តសំឡាញ់របស់វាបានលាចាកចោលហើយ ដែលធ្វើឲ្យវាស្រក់ទឹកភ្នែក និងបានត្រឹមសំឡឹងមើលមិត្តយ៉ាងក្រៀមក្រំជាទីបំផុត ខណៈម្ចាស់រៀបចំយកទៅកប់។
ចំណែកម្ចាស់វិញ ដែលសម្តែងក្តីអាណិតអាសូរដល់សត្វឆ្កែរបស់ខ្លួន ឡើងរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ក៏បានសំណូមពរដល់អ្នកបើកឡានម៉ូតូលឿនៗ ក្នុងភូមិ សូមមេត្តាបន្ថយល្បឿនផង ដោយគាត់ថា នេះសំណាងហើយប៉ះចំឆ្កែ ចុះបើប៉ះមនុស្ស កូនក្មេងវិញ តើអ្នកនឹងប្រឈមបញ្ហាអ្វី? ខណៈសត្វឆ្កែដើរអែបចិញ្ចើមផ្លូវសោះ ក៏បុកងាប់ដែរ។ ជាក់ស្តែង ដូចករណីឡានបុកឆ្កែរបស់គាត់នេះ គឺម្ចាស់ឡានបើកលឿនដូចហោះអុីចឹង ដោយមិនមានការប្រុងប្រយ័ត្ន ឬ បន្ថយល្បឿននៅទីកន្លែងប្រជុំជនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










