Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើបង្គោលភ្លើង សំណាងល្អគ្រាន់តែរងរបួសធ្ងន់

ភ្នំពេញ ÷ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ កើតឡើងដោយប្រជាពលរដ្ឋ បានឃើញបុរសម្នាក់ ឡើងលើបង្គោលភ្លើងរួចយំស្រែក ហៅម្តាយពុំដឹងថា មានរឿងអ្វីនោះទេ បន្ទាប់មកក៏បុរសជាជនរងគ្រោះលោតទម្លាក់ខ្លួន ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០២ ចំណុចជាប់និងវិទ្យាល័យទឹកល្អក់ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មានពីបងស្រីម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់ឃើញបុរសជនរងគ្រោះខាងលើ បានស្ពាយកាតាប១ និងថង់ស ១. មកអង្គុយនៅមុខនិងវិទ្យាល័យទឹកល្អក់ ក្រោយមកជនរងគ្រោះក៏បានឡើងទៅលើបង្គោលភ្លើង រួចយំស្រែកហៅម្តាយពុំដឹងថា បុរសរងគ្រោះខាងលើនោះមានវិបត្តិអ្វីនោះទេ ក្រោយមកជនរងគ្រោះក៏បានហក់ទម្លាក់ខ្លួន ចុះពីលើបង្គោលភ្លើងមកក្រោមបណ្តាល ឲ្យរងរបួសធ្ងន់ បន្ទាប់មកពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយពិនិត្យភ្លាមៗ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទំនាក់ទំនង ទៅខាងរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកដើម្បីដឹកជនរងគ្រោះខាងលើ ទៅសង្គ្រោះបន្ទាន់សិន រួចទំនាក់ទំនងរកក្រុមគ្រួសារ នៅតាមក្រោយ ដើម្បីឲ្យមកទទួលជនរងគ្រោះ៕ រក្សាសិទ្ធិដោយ៖សាមេត

spot_img
×