Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង ឃ្មឹប ជួបរឿងស៊យធ្លាក់ខ្លួនធ្វើសន្តិសុខ តែថៅកែមិនបើកប្រាក់ខែឲ្យ

ភ្នំពេញ ៖ អតីតតារាកំប្លែងនាង ឃ្មឹប បានជួបរឿងស៊យ ដោយថៅកែក្រុមហ៊ុនសន្តិសុខ ដែលនាងកំពុងធ្វើការនោះ មិនព្រមបើកប្រាក់ខែឲ្យនាង ក្រោយធ្វើការបានមួយរយៈ។

នាង ឃ្មឹប និងប្តីវ័យក្មេង បាននាំគ្នាមកធ្វើការ នៅក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងរាជធានីភ្នំពេញ ក្រោយរួមរស់ជាមួយគ្នា រហូតបានកូនស្រីម្នាក់។

បើយោងតាមការបង្ហោះពីផេកហ្វេសប៊ុកឈ្មោះ ហ៊ុយ ឧត្តម ព័ត៌មាននោះ បានឲ្យដឹងថា អតីតដារ៉ាកំប្លែងល្បីឈ្មោះ នាងឃ្មឹប បានធ្លាក់ខ្លួនដោយសារគ្រឿងញៀន បានកែប្រែជីវិតថ្មីទៅធ្វើសន្តិសុខ នៅក្រុមហ៊ុន ( N M R អិន អឹម អ ) តែក្រុមហ៊ុនមិនបើកលុយឲ្យ។

ខ្ញុំបាទហ៊ុយឧត្តម បានទាក់ទងសូមការ បកស្រាយពីម្ចាស់ក្រុមហ៊ុន តែម្ចាស់ក្រុមហ៊ុនសន្តិសុខ មិនលើកទូរសព្ទ័សោះ ហើយរដ្ឋបាល នៅក្រុមហ៊ុនគាត់ថាគាត់មិនដឹងទេ ! ។
មានសន្តិសុខផ្សេងទៀត ក៏មិនទាន់បើកប្រាក់ខែដែរ។
លោកថា តើរឿងនេះជារឿងអយុត្តិធម៌ សម្រាប់ពួកគាត់ឬយ៉ាងណា? ពួកគាត់សុំតែលុយកម្លាំងញើសឈាមគាត់ ដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ ..!។

នាង ឃ្មឹប និងស្វាមី បានអះអាងថា ខ្លួនបានចូលធ្វើការងារ ជាសន្តិសុខទាំងពីរនាក់ នៅក្នុងក្រុមហ៊ុនខាងលើហើយ ក្រុមហ៊ុនបានឲ្យខ្លួនទាំងពីរមកយាមនៅគោលដៅផ្សារPC ។

ស្វាមីនាង ឃ្មឹប បានបញ្ជាក់ថា ក្រោយមកអ្នកទាំងពីរ ក៏បានជួបបញ្ហាជាមួយក្រុមហ៊ុនសន្តិសុខនោះ ដោយសារមេតំបន់បានរាយការណ៍ថា ខ្លួនមិនបាននៅកន្លែង។
តែស្វាមីនាង ឃ្មឹប ថា ពេលនោះខ្លួនបានសុំប្រធានផ្សារចូលបន្ទប់ទឹក មិនមែនមិននៅកន្លែងឡើយ។
បន្ទាប់ពីជួបបញ្ហានោះ ក្រុមហ៊ុនបានដកខ្លួន ឲ្យមកយាមនៅរោងចក្រវិញ ក្នុងពេលការងារដែលបានធ្វើនៅផ្សារPC នោះក្រុមហ៊ុនមិនគិតលុយឲ្យឡើយ។

ហេតុនេះនាង ឃ្មឹប និងស្វាមី ក៏បានសម្រេចចិត្តឈប់ពីការងារ និងបានទាមទារឲ្យថៅកែក្រុមហ៊ុន បើកប្រាក់ដែលខ្លួនបានធ្វើ។
យ៉ាងណាថៅកែក្រុមហ៊ុនមកព្រម ដោយសំអាងថាលុយនោះ គឺត្រូវបានកាត់ទៅលើសម្លៀកបំពាក់សម្រាប់ស្លៀកធ្វើការហើយ។
ទោះជាយ៉ាងណា នាង ឃ្មឹប និងស្វាមី មិនសុខចិត្តឡើយ ដោយបានមកទាមទារដល់ទីស្នាក់ការក្រុមហ៊ុន ព្រោះពេលនេះនាង និងគ្រួសារកំពុងជួបការលំបាកខ្លាំងលើកផ្នែកជីវភាព៕​ រក្សាសិទ្ធិដោយ៖សំណាង SV

spot_img
×