Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជា នៅម៉ាឡេស៊ី បដិសេធចំពោះការផ្សាយ របស់វិទ្យុអាស៊ីសេរី

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា “ពលករខ្មែរនៅម៉ាឡេស៊ីចោទប្រកាន់មន្ត្រីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត” ដែលមានចរិកជាការចុះផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ស្ថានឯកអគ្គរាជទូតបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងពលករ/ពលការិនី ទោះបីមកស្នាក់នៅ និងធ្វើការដោយស្របច្បាប់ ឬគ្មានឯកសារស្នាក់នៅស្របច្បាប់ ហើយដែលមានបំណងវិលត្រឡប់ទៅ ប្រទេសកម្ពុជាវិញ អាចវិលត្រឡ

ប់ទៅវិញបានដោយខ្លួនឯង។ ចំពោះប្រជាពលរដ្ឋ ពលករ/ពលការិនី ដែល ពុំមានឯកសារស្របច្បាប់ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯង តាមរយៈកម្មវិធី Recalibration Programme របស់អន្តោប្រវេសន៍ម៉ាឡេស៊ី ដូចបានជម្រាបជូនក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់។

ស្ថានឯកអគ្គរាជទូតបានបន្តថា ចំពោះអ្នកដែលមានលិខិតឆ្លងដែនហួសសុពលភាព ខូច ឬបាត់ អាចស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន នៅស្ថានឯកអគ្គរាជទូត «ដោយឥតគិតថ្លៃ»។ ក៏ប៉ុន្តែបងប្អូនពលរដ្ឋ ពលករ/ពលការិនី មួយចំនួននៅតែស្វែងរកការពឹងពាក់ពីភ្នាក់ងារឯកជន ឬមេខ្យល់ក្នុងការរៀបចំឯកសារ ដោយបានព្រមព្រៀង ផ្តល់កម្រៃសេវាសម្រាប់ថ្លៃសំបុត្រយន្តហោះ តេស្តកូវីដ-១៩ ការផាកពិន័យរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី ថ្លៃស្នាក់នៅបណ្តោះអាសន្ន ពេលមកកាន់អាកាសយានដ្ឋាន និងថ្លៃចំណាយផ្សេងៗ។ បងប្អូន ប្រជាពលរដ្ឋ ពលករ/ពលការិនី តែងតែយល់ថា ការបង់ប្រាក់ទៅឱ្យភ្នាក់ងារឯកជនទាំងនោះ គឺត្រូវបង់មកឱ្យស្ថានទូត ដែលជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់ស្ថានទូត។

ក្នុងករណីដែលមានបុគ្គលណាប្រើប្រាស់ឈ្មោះមន្ត្រីស្ថានទូត ទាមទារប្រាក់កម្រៃសេវារៀបចំឯកសារសម្រាប់វិលត្រឡប់ទៅកម្ពុជាវិញ ឬមានការចាំបាច់បន្ទាន់ បងប្អូនប្រជាពលរដ្ឋ ពលករ/ពលការិនី អាចទាក់ទងមកស្ថានទូតតាមលេខទូរសព្ទ ឬបញ្ជូនសារតាម WhatsApp មកកាន់លេខ៖ កិច្ចការកុងស៊ុល៖ (+60) 177942368 , កិច្ចការពលករ ៖ (+60) 1126263390 និង (+60) 163685386៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×