Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ ជិះកង់ចូលទៅឆក់ទូរស័ព្ទដល់ក្នុងបន្ទប់ បានសម្រេច ព្យាយាមរត់គេចខ្លួន តែត្រូវម្ចាស់តាមឃាត់បានវិញ

spot_img

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា២នាក់ ជិះកង់មួយគ្រឿង បានឈុបចូលទៅឆក់ទូរស័ព្ទពីបុរសម្នាក់ នៅក្នុងបន្ទប់ជួលបានសម្រេច រួចរត់គេចខ្លួនតែម្ចាស់ដេញតាមឃាត់បានវិញ វាយទ្រមខ្លួន រួចទុកប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ០០និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ប្រេស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សេែនជ័យ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាអង្គុយហូបអី នៅខាងក្នុងបន្ទប់ ក្រោយមករូបគាត់ក៏បានឡើងអង្គុយលើសាឡុង យកទូរស័ព្ទមកចុចលេង ខណៈពេលដែលកំពុងតែឈ្ងោកចុច ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ បានជិះកង់មួយគ្រឿងឈប់នៅមុខបន្ទប់ រួចក៏ជនសង្ស័យម្នាក់ រត់ចូលទៅឆក់ទូរស័ព្ទម៉ាកហាយហ្វូន អុិចមេកមួយគ្រឿង ពីដៃជនរងគ្រោះ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែសំណាងមិនល្អត្រូវម្ចាស់ទូរស័ព្ទនិងពលរដ្ឋ ក្នុងភូមិដេញឃាត់បានវាយទ្រមខ្លួន រួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនិងជួយអន្តរាគមន៍ភ្លាមៗ ចំណែបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចឃាត់ខ្លួនជនសង្ស័យ ដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី ១ បន្ទាប់មកឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ច តាមស្រាវជ្រាវរកបក្ខពួកជនសង្ស័យបន្ត យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×