Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​១០នាក់​ ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​លេីចិញ្ចេីមផ្លូវមុខរ៉ារថភ្លេីង ផ្គេីនទៅនឹងបម្រាមវិធានការរបស់អាជ្ញា​ធរ​

spot_img

ភ្នំពេញ៖ ពិតជា​ថ្លេីម​ធំ​ពេក​ហើយ​ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​១០នាក់​ ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​លេីចិញ្ចេីមផ្លូវចំកណ្តាលក្រុងភ្នំពេញមុខរ៉ារថភ្លេីង ផ្គេីនទៅនឹងបម្រាមវិធានការរបស់អាជ្ញា​ធរ​ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់​ខ្លួន​។

នៅរសៀល​ម៉ោង៥​ និង​៣០នាទី​ ល្ងាច​ថ្ងៃ​ទី​២៥​ខែ​សីហា​ឆ្នាំ​២០២១នេះ​ កម្លាំង​គណ:បញ្ជា​ការ​ឯកភាព​ ខណ្ឌដូនពេញ​ បានជិះល្បាត​ ក៏ប្រទះឃើញ​ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​១០នាក់​ ជាមួយ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​១០គ្រឿង​ បាន​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​នៅ​មុខ​រ៉ារថភ្លេីង​ ចំហៀង​ខាង​ជើង​ជាប់​របង​សាលា​ពេទ្យ​ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​ ។

ដោយ​មាន​បទ​បញ្ជា​ពី​លោក​សុខ​ ពេញ​វុធ​ អភិបាលខណ្ឌដូនពេញ​ កម្លាំង​គណ:បញ្ជា​ការ​ឯកភាព​ខណ្ឌដូនពេញ​ ក៏បានចាប់ឃាត់​បាន​ ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​១០គ្រឿង​ និង​មនុស្ស​ចំនួន​១០នាក់​ ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ផឹក​ស៊ី​​ផ្គេីនទៅនឹងបម្រាមវិធានការរបស់អាជ្ញា​ធរ​ ។

ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​១០គ្រឿង​ និង​មនុស្ស​ចំនួន​១០នាក់​ដែល​ឃាត់បាននេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ ដេីម្បី​អនុវត្ត​វិធានការ​ច្បាប់​ និង​ព្រមាន​ឱ្យ​រាង​ចាល​តែម្តង​៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×