Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ វាយទ្រមខ្លួន ចំណែកបក្ខពួក៤នាក់ទៀត រត់គេចខ្លួនរួច បន្ទាប់ពីកាច់កម៉ូតូពលរដ្ឋបានសម្រេច

spot_img

ភ្នំពេញ ÷ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ទៀត ត្រូវបានម្ចាស់់ម៉ូតូតាមឃាត់ខ្លួនបានម្នាក់ វាយទ្រមខ្លួន រងរបួសធ្ងន់ បន្ទាប់ពីចូលទៅកាច់កម៉ូតូ ចតទុកនៅមុខផ្ទះបានសម្រេច នៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះដែរ កើតឡើងកាលពីវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ចំណុចឃាត់បានស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី លន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាក។

យោងតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានជិះម៉ូតូម៉ាកស្គុបពីពណ៌សមួយគ្រឿង ទៅធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ រួចក៏បានចតម៉ូតូនៅខាងមុខក្រុមហ៊ុន ដើរចូលទៅខាងក្នុងមួយសន្ទុះក្រោយមក ខណៈពេលដែលគាត់បានដើរចេញ ពីក្នុងក្រុមហ៊ុនមកវិញ ស្រាប់តែមិនឃើញម៉ូតូ ក៏បង្កការភ្ញាក់ផ្អើលតែម្ដង បន្ទាប់មកម្ចាស់ម៉ូតូ ក៏បាននាំគ្នាជិះតាមរក រហូតដល់ចំណុចស្ដុបអូរបែកក្អម ផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូស្ដុបពី ដូចជា ម៉ូតូរបស់ខ្លួន ក៏ជិះប្រដេញតាមក្រោយ រហូតមកដល់សាលាអនុវត្ត ក៏ជិះបំបុកធាក់ទៅលើជនសង្ស័យ បណ្តាលឲ្យដួលរួចឃាត់ខ្លួនបានម្នាក់ ចំណែកឯបក្ខពួក៤នាក់ទៀត បានលោតផ្លោះចូលរបងសាលាអនុវត្ត រត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកក៏ម្ចាស់ម៉ូតូ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សង្កាត់ទឹកល្អក់៣ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះមកដល់ធ្វើការសួរនាំ ម្ចាស់ម៉ូតូ ដោយជនសង្ស័យ បានលួចម៉ូតូចេញពីម្តុំផ្សារកណ្តាល បន្ទាប់មកក៏សមត្ថកិច្ចខណ្ឌទួលគោក ទំនាក់ទំនងទៅខាងខណ្ឌដូនពេញ ឲ្យចុះមកឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×