Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចពញាចក្រី ហេង សំរិន បញ្ជាក់ថាការបញ្ចូលប្រព័ន្ធឌីជីថលសភាអាស៊ាន ជាធានាបានចីរភាព និងសន្តិសុខខ្ពស់

spot_img

ភ្នំពេញ ៖ ក្រោយបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២នេះ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសភា ក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥» នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល ឲ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាហ្សូណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាទូឡាហ៍ បានមានព្រះរាជបន្ទូលថា មូលបទនៃមហាសន្និបាត អាយប៉ា លើកទី៤២ នេះ គឺជាការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការសភានៅក្នុងការធ្វើឱ្យឌីជីថលហូបនីយកម្មប្រកបដោយបរិយាបន្ន និងគឺជាការរួមចំណែកក្នុងការជំរុញការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលធានាថា សមាជិកសភា អាយប៉ា ទាំងអស់ មានការប្ដេជ្ញាចិត្តនៅក្នុងការកសាងអាស៊ាន គឺជាសហគមន៍ ដែលដឹកនាំដោយការធ្វើឌីជីថលហូបនីយកម្ម។

ព្រះអង្គ មានព្រះរាជបន្ទូលទៀតថា តាមរយៈអាយប៉ា យើងកំពុងព្យាយាមជំរុញ ធ្វើសុខដុមនីយកម្មនៅក្នុងប្រជាជាតិរបស់យើង ពិសេស ធ្វើពិពិធកម្មនយោបាយ និងបទប្បញ្ញត្តិនានា ទូទាំងអាស៊ាន។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងសុន្ទរកថាជាគន្លឹះ ទៅកាន់មហាសន្និបាតនេះផងដែរថា ប្រធានបទនេះ ពិតជាសមស្របនិងឆ្លុះបញ្ចាំងទីភាពចាំបាច់ ក្នុងការឈានទៅសម្រេចឲ្យបាននូវការកសាងសហគមន៍អាស៊ាន ដែលមានការតភ្ជាប់ឌីជីថលឈានមុខគេ និងអាចធានាបាននូវចិរភាព និងសន្តិសុខខ្ពស់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×