Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល អាចបើកប្រាក់ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី២បានហើយ

ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា ការបើកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ប្រចាំខែសីហា សម្រាប់២សប្តាហ៍លើកទី២ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តទៅ។

បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ បានឲ្យដឹងទៀតថា ការបើកប្រាក់នេះ គឺចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥ រាជធានី-ខេត្ត ទូទាំងប្រទេស, និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកកាន់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ÷ ០២៣ ៧២៦ ៤៩១, ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×